២៤ម៉ោងចាក់វ៉ាក់សាំង លើពលរដ្ឋបាន ១០ម៉ឺន ៧ពាន់ ៧២៧នាក់

អត្ថបទដោយ៖
ធី ដា

ប្រជាពលរដ្ឋ ១០ម៉ឺន ៧ពាន់ ៧២៧នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ចំនួនពលរដ្ឋ សារុបដែលបានទទួលការចាក់វ៉ា់ក់សាំងគិតត្រឹមថ្ងៃទី១ ខែកញ្ញានេះ បានកើនដល់ ១០លាន ៨សែន ១ពាន់ ៦៩១នាក់ហើយ, ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន ៨លាន ៥សែន ២ម៉ឺន ៥ពាន់ ៩៧០នាក់។ ក្នុងចំណោមពលរដ្ឋទាំង ជាង១០លាន៨សែននាក់នោះ, ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី១៨ឆ្នាំឡើងមាន ចំនួន៩លាន២សែន៤ម៉ឺន៨ពាន់៥៧៧នាក់, និងលើយុវជនវ័យ ជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំមានចំនួន ១លាន ៥សែន ៥ម៉ឺន ៣ពាន់ ១១៤នាក់។

បើគិតសារុបលើតួលេខប្រជាពលរដ្ឋចំនួន១៦ លាននាក់ទូទាំងប្រទេសវិញ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះ ទើបបានបានប្រមាណ៦៧,៥១%ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី ៣ បន្ថែមទៀតនៅក្នុងខែសីហានេះ ដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជ ធានី និងតាមបណ្តាខេត្តចំនួន។ យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣លើពលរដ្ឋគិតមកដល់ថ្ងៃទី ១កញ្ញាឆ្នាំ២០២១ បានចំនួន៦សែន១ម៉ឺន៦ពាន់ ៥៦១នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner