ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ២០នាក់ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ១៩នាក់ថ្ងៃ នេះ រួមមាននៅស្រុកព្រះស្ដេច ៦នាក់, ស្រុកកំចាយមារ ៣នាក់, ស្រុកស្វាយអន្ទរ ៣នាក់, ស្រុកមេសាង ៣នាក់,ស្រុកកញ្ចៀច ៣នាក់,ស្រុកបាភ្នំម្នាក់ និងអ្នកដំណើរមកពីរាជធានីភ្នំពេញម្នាក់។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៥ពាន់ ៨០៤នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៥ពាន់ ២៧៧នាក់ និង ស្លាប់ ១១១នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner