ក្រុម Atletico Madrid បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធក្រុម Barcelona ម្នាក់ក្នុងលក្ខខណ្ឌខ្ចីជើង
ក្លិបជើងឯកលីគកំពូលអេស្ប៉ាញ La Liga Atletico Madrid បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Antoine Griezmann ពីក្លិប Barcelona វិញក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ១ ឆ្នាំ។
ក្រុម Atletico នឹងសងប្រាក់ឈ្នួលរបស់ Griezmann ហើយមានលក្ខខណ្ឌជាកាតព្វកិច្ចដើម្បីធ្វើឱ្យការផ្ទេរជាអចិន្ត្រៃយ៍។
កីឡាករសញ្ជាតិបារាំងរូបនេះរកបាន ១៣៣ គ្រាប់ក្នុង ២៥៧ ប្រកួតសម្រាប់ក្រុម Atletico ដោយចាកចេញនៅឆ្នាំ ២០១៩ បន្ទាប់ពី Barcelona នាំយកក្នុងតម្លៃ ១០៧ លានផោន ។
ប៉ុន្តែកីឡាករវ័យ ៣០ ឆ្នាំរូបនេះរកបានតែ ៣៥ គ្រាប់ប៉ុណ្ណោះក្នុង ១០២ ប្រកួតហើយឈ្នះបានតែឈ្នះពាន Copa del Rey ជាមួយ Barca ។
Griezmann គឺជាកីឡាករទី ១១ ដែលចាកចេញពី Barcelona ដែលជួបបញ្ហាផ្នែកហិរញ្ញវត្ថុនៅរដូវក្តៅនេះរួមទាំង Lionel Messi ។ ខណៈខ្សែការពារស្តាំ Emerson Royal បានចូលរួមជាមួយ Tottenham ក្នុងតម្លៃ ២៥.៨ លានផោនហើយខ្សែបម្រើវ័យជំទង់ Ilaix Moriba បានផ្លាស់ទៅ RB Leipzig ក្នុងតម្លៃ ១៣.៧ លានផោន។
សូមរំលឹកថា កាលពីរដូវក្តៅមុនក្រុម Atletico បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Luis Suarez ពីក្រុម Barcelona ហើយបានជួយក្រុមរបស់លោក Diego Simeone ឈ្នះ La Liga ។