អ្នកនាំពាក្យតាលីបង់៖ ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានចូលទៅក្នុងខេត្ត ផាន់ហ្សៀរ ដោយដណ្ដើមកាន់កាប់ទឹកដីជាច្រើន

កាប៊ុល ក្រុមអ្នកប្រយុទ្ធតាលីបង់ និងកងកម្លាំងស្មោះស័្មគ្រនឹង មេដឹកនាំចលនាប្រឆាំងតាលីបង់ លោក អះម៉ាត់ ម៉ាសសូដ បានបើកការវាយប្រយុទ្ធគ្នាទៅវិញទៅមកយ៉ាងក្ដៅគគុកនៅឯតំបន់ជ្រលងភ្នំ ផាន់ហ្សៀរ ខេត្ត ផាន់ហ្សៀរ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈក្រុមតាលីបង់កំពុងបង្កើតរដ្ឋាភិបាលថ្មីនៅកាប៊ុល។

បើតាមអ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានចូលទៅក្នុងខេត្ត ផាន់ហ្សៀរ ដោយដណ្ដើមកាន់កាប់ទឹកដីជាច្រើន។ លោក មូចាហ៊ីដ បាននិយាយថា យើងបានចាប់ផ្ដើមប្រតិបត្តិការបន្ទាប់ពីកិច្ចចរចា ជាមួយក្រុមប្រដាប់អាវុធក្នុងតំបន់ទទួលបរាជ័យ… ពួកយើងបានចូលទៅក្នុងខេត្ត ផាន់ហ្សៀរ និងបានវាយដណ្ដើមគ្រប់គ្រងទឹកដីមួយចំនួន ហើយពួកគេ (សត្រូវ) បានខាតបង់យ៉ាងធ្ងន់ធ្ងរ

ប៉ុន្តែក្រុមចលនាតស៊ូជាតិអាហ្វហ្កានីស្ថាន (NRFA) បានអះអាងថា ពួកគេកំពុងឈរជើង និងគ្រប់គ្រងច្រកចេញចូលទាំងអស់នៃខេត្ត ផាន់ហ្សៀរ ហើយកំពុងវាយបកទៅលើសត្រូវវិញ។ ផាន់ហ្សៀរ គឺជាខេត្តតែមួយគត់ក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលមិនទាន់ធ្លាក់ចូលក្នុងដៃក្រុមតាលីបង់ ដែលកំពុងឡោមព័ទ្ធខេត្តមួយនេះ ជាមួយការព្រមានថា នឹងវាយយកខេត្តនេះដោយកម្លាំង ប្រសិនបើចលនាតស៊ូ NRFA មិនព្រមចុះចាញ់៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner