កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ឆ្នាំង សហការជាមួយអាវុធហត្ថស្រុកចុះស្ទាក់ចាប់ឈើប្រណឹតបាន ១គោយន្ត ជាង ៣ ម៉ែត្រគូប នៅស្រុកទឹកផុស ម្ចាស់រត់គេចខ្លួនបាត់

អត្ថបទដោយ៖
ធី ដា

កំពង់ឆ្នាំង ៖ ឈើប្រភេទផ្ចឹក និងសុក្រំចំនួនជាង ៣ម៉ែត្រគូបដឹកតាមគោយន្តមួយគ្រឿង ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង សហការជាមួយអាវុធហត្ថស្រុកស្ទាក់ចាប់បានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។ ករណីបង្ក្រាបបទល្មើសព្រៃឈើនេះគឺបានធ្វើឡើងនៅម៉ោង ៦ព្រឹក កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នៅតាមផ្លូវលំក្នុងភូមិជៀប ឃុំជៀប ស្រុកទឹកផុស ។

លោក ពារ គឹមហេង នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងទទួលបន្ទុករួមជាអ្នក ដឹកនាំបង្ក្រាបបទល្មើសខាងលើ នៅព្រឹកថ្ងៃទី ០៣ខែកញ្ញានេះបានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋលោកក៏បានដឹកនាំសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើរមាស និងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើ ដំរីស សហការជាមួយកង រាជអាវុធហត្ថស្រុកទឹកផុស ចុះស្ទាក់ចាប់បានគោយន្ត១គ្រឿង ដែលបានដឹកឈើប្រណិតប្រភេទផ្ចឹកចំនួន ៣,២០ម៉ែត្រគូប អ្នកបើកបរគោយន្តជាម្ចាស់ឈើ បានចុះរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន វត្ថុតាងបទល្មើស រួមមានគោយន្តមួយគ្រឿង និងឈើផ្ចឹក.ឈើសុក្រំចំនួន ៣,២០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាស ដើម្បីកសាងសំណុំរឿងចាត់ការតាមទៅនីតិវិធី ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner