ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន ពាក់ព័ន្ធ ករណីលួចកាច់កយកម៉ូតូ

 ភ្នំពេញ  ៖  យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក  ហួរ  ម៉េងវ៉ាង  អធិការនគរបាលខណ្ឌសែនសុខ  បានឲ្យដឹងនៅរសៀលថ្ងៃទី៤  ខែកញ្ញា  ឆ្នាំ ២០២១នេះ  កាលពីម្សិលមិញកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់  ករណីលួចកាច់កយកម៉ូតូ នៅចំណុចមុខផ្ទះលេខ៣B ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។ 

  ជនសង្ស័យខាងលេីមាន ឈ្មោះ ហឿន ម៉េងហូរ(ហួរ) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅកន្លែងជួសជុលឡាន ផ្លូវបេតុង សង្កាត់ទឹកក្អក់៣ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពកាច់បំបែកសោរលួចយកម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នំា២០១៩ ពាក់ស្លាកលេខភ្នំពេញ1GN-6934 របស់ជនរងគ្រោះឈ្មោះ ស៊ុយ វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ៣B ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នំា២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1GN-6934 របស់ជនរងគ្រោះ ។ សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿងម៉ាក ប៊ីត ពណ៌ក្រហមលាយស ផលិតឆ្នំា២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1GX-3609 របស់ជនសង្ស័យ ។ 

  បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner