ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២១នេះ ។

  សមត្ថកិច្ចបានឲ្យដឹងថា  ជនសង្ស័យ ០៣នាក់រួមមាន ៖១-ឈ្មោះ លី ហុង  ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ២-ឈ្មោះ វន វីត  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ,៣-ឈ្មោះ លាន រតនា  ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបាញ់ថ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិកំពង់ទូល ឃុំកំពង់ទួល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ដកហូតក្រាមសថ្លា ០៨ កូនថង់តូច និង, ទូរស័ព្ទដៃ០១គ្រឿងខូច ។ 

  បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner