អាជ្ញាធរខេត្តបាត់ដំបង នៅតែបន្តយកចិត្តទុកដាក់ក្នុងការចុះពិនិត្យមើលពីស្ថានភាពការចាក់វ៉ាក់សាំងការពារកូវីដ-19ដល់ប្រជាពលរដ្ឋនៅតាមបណ្តាស្រុក-ក្រុងទាំង១៤និងនៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្ត របស់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

       ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារនៃរដ្ឋបាលខេត្តបាត់ដំបងមួយក្រុម និងអមដំណើរដោយលោកប្រធានមន្ទីរបរិស្ថានខេត្ត នាយខណ្ឌជលផលខេត្ត ព្រមទាំងវត្តមាន លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំរួមជាមួយមន្ត្រីស្រុកនិងមូលដ្ឋានមួយចំនួននៅទីនោះ ដើម្បីចុះសាកសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យចម្រុះ ដែលកំពុងតែប្រតិបត្តិការនូវក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅ ក្មួយៗកុមារ និង យុវវ័យដែលមានអាយុ១២-១៧ឆ្នាំនិងនាំយកនូវគ្រឿងភេសជ្ជៈ មី និងសម្ភារៈការពារជំងឺកូវីដ-19 ដើម្បីផ្តល់ជូនដល់ក្រុមគ្រូពេទ្យ កងកម្លាំងសហការ និងក្រុមយុវជនដែលកំពុងតែមមាញឹកក្នុងការពន្លឿនដល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងក្មួយៗកុមារនិងយុវវ័យ ដែលស្ថិតនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រ នៃ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃទី០៤ខែកញ្ញា២០២១ថ្មីៗនេះ។

       អំណោយដែលនាំយកទៅប្រគល់ជូននៅទីតាំងខាងលើនេះ គឺជាអំណោយដ័ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជា ប្រធានក្រុមការងារ ចុះជួយខេត្តបាត់ដំបង និង លោកជំទាវ។ ហើយសម្ភារៈដែលយកទៅប្រគល់ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្មួយៗកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ ដែលស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ នៃខេត្តបាត់ដំបង ក្នុងនោះរួមមាន៖មីចំនួន២០កេស, ទឹកក្រូចចំនួន ២០កេស, ទឹកសុទ្ធ ២០កេសធំ, ម៉ាស់ចំនួន២០ប្រអប់ និងអាល់កុល ០១កាន ស្មើ៣០លីត្រ។

       ដោយឡែកនៅថ្ងៃដដែលនេះដែរ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង និង ប្រតិភូក្រុមការងារបាននាំយកនូវទេយ្យទានទេយ្យវត្ថុប្រគេនដល់ព្រះគ្រូចៅអធិការវត្តអន្លង់តាអ៊ួរ ឃុំកោះជីវាំង នូវ អង្ករ២០គក្រ. ចំនួន០៥ការុង ស្មើ១០០គក្រ. ទឹកក្រូច០៥កេស, ទឹកសុទ្ធ០៥កេសធំ និងត្រីខចំនួន២៤យួរ និងបច្ច័យមួយចំនួន។

         ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានថ្លែងប្រាប់ថ្នាក់ដឹកនាំទទួលខុសត្រូវនៅមណ្ឌលចាក់វ៉ាក់សាំងថាអំណោយទាំងនេះគឺដើម្បីផ្តល់ជូនដល់គ្រប់អង្គភាពដែលកំពុងតែបំពេញការងារខាងលើនេះ សំរាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន។ដោយឡែកចំពោះភេសជ្ជៈនិងមីទាំងនេះ គឺសម្រាប់ការហត់នឿយ របស់ក្រុមការងារនៅទីនេះផ្ទាល់។

      ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា៖ ប៉ុន្មានថ្ងៃនេះអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តមអភិបាលខេត្តផ្ទាល់ បានចុះសាកសួរសុខទុក្ខនិងចុះស្វែងយល់ពីស្ថានភាពនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមមណ្ឌលចាក់ថ្នាំនៅតាមបណ្តាស្រុកនៅទូទាំងខេត្តជាបន្តបន្ទាប់កន្លងមកផងដែរ ហើយនៅថ្ងៃនេះឯកឧត្តមផ្ទាល់ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវ ដូចគ្នាទៅនិងអំណោយនៅថ្ងៃនេះផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner