ជនសង្ស័យពីរនាក់ លួចកាច់សោ ក ម៉ូតូមិនបានសម្រេច ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វេីការឃាត់ខ្លួនជនសង្ស័យពីរនាក់ កាលពីវេលាម៉ោង១១,០០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២១ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ពាក់ព័ន្ធ ករណី លួច (លួចកាច់សោ ក ម៉ូតូមិនបានសម្រេច) ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យាប ណៃយាង ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរលក់ដូរ ។ ចំណែកជនសង្ស័យ០២នាក់ រួមមាន ៖ ទី១ ឈ្មោះ លន សុខចាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) អវិជ្ជមានកូវីត១៩។ ទី២ ឈ្មោះ សេង វណ្ឌី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) អវិជ្ជមានកូវីត១៩។
សំភារៈដកហូត ៖ ម៉ូតូ០១គ្រឿងម៉ាកអាយខុនពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១BI ៨៧០០ និងដែកសំប៉ែតចុងស្រួចចំនួន០១
សមត្ថកិច្ចបានបញ្ចាក់ថា មុនពេលកើតហេតុ នៅថ្ងៃទី ខែ ឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះ បានឃើញជនសង្ស័យដើរឆ្លងផ្លូវមកធ្វើសកម្មភាពកាច់សោ ក ម៉ូតូតែម្តង ហើយជនរងគ្រោះស្រែកឆោឡោហៅគេឲ្យជួយ ខណៈពេលនោះកំលាំងយើងកំពុងធ្វើការល្បាតក៏បានអន្តរាគមន៍ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner