ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋលើកទី១ចំនួន ២,៧៤១,៤៣៦នាក់ និងលើកទី២ចំនួន ២,៦៤៨,៦៥២នាក់
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប២,៧៤១,៤៣៦នាក់ ខណៈចាក់លើកទី២ បានចំនួន ២,៦៤៨,៦៥២នាក់។
ខាងក្រោមតារាងបញ្ជីបូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ ៖

