វិសាខា និងភ្នំពេញក្រោន រកបាន ៣ ពិន្ទុ នឹងមិនទាន់ចាញ់ដូចគ្នា នៅលីគកំពូល
វិសាខា និងភ្នំពេញក្រោន រកបាន ៣ ពិន្ទុ នឹងមិនទាន់ចាញ់ដូចគ្នា នៅលីគកំពូល
វិសាខា បានយកឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយលទ្ធផល ១:៣ ពីការប្រកួត Metfone Cambodian League 2021 កាពីថ្ងៃសៅរ៍ ទី០៤ម្សិលមិញ ។
ការប្រកួតវគ្គទី១ ក្រុមទាំង២ ស្មើគ្នា ០:០ ។ ចូលដល់វគ្គទី២ បាន៤នាទី ខ្សែបម្រើជប៉ុន Reiya Kinoshita បានរកគ្រាប់បាល់ាំមុខអោយ ក្រុមគិរីវង់មុន។ ប៉ុន្តែ១០នាទីក្រោយមក Ajayi Opeyemi Korede តាមស្មើឲ្យវិសាខា ។ និឹនៅនាទទី៥៩ ស៊ិន កក្កដា ទាត់ហ្វ្រីឃីកបញ្ចូូលទីនាំមុខ ២:១ ។ លុះដល់នាទីទី៩០ខ្សែប្រយុទ្ធ Marcus Warren Haber បន្ថែមគ្រាប់ទី៣ ធ្វើអោយក្រហមវិសាខាឈ្នះ ៣:១ ។ ចំណែកការប្រកួតនៅកីឡដ្ឋាន អេស.អរ.យូ រវាងសូលទីឡូអង្គរ និងអង្គរថាយហ្គឺរ ចែកគ្នាម្នាក់១ពិន្ទុ ក្រោយស្មើគ្នា០:០ ។ ឯក្រុមភ្នំពេញក្រោន បានយកឈ្នះ អាស៊ីអឺរ៉ុប ដោយលទ្ធផល ៥ទល់នឹង០។រកបានដោយ Andres Nieto, លឹម ពិសុទ្ធ, Valeri Hrysyin, Yudai Ogawa និង យ៉ើ មូស្លីម ។
គួរបញ្ជាក់ថា សម្រាប់ថ្ងៃអាទិត្យនេះ មាន២ប្រកួត ក្រុមព្រៃវែង ប៉ះ នគរបាលជាតិ នៅវេលាម៉ោង១៥:០០ នាកីឡដ្ឋានព្រៃវែង រីឯក្រុមព្រះខ័នរាជស្វាយរៀង ប៉ះ ក្រុមកងយោធិពលខេមរភូមិន្ទ នៅកីឡដ្ឋានស្វាយរៀង វេលាម៉ោង១៨:០០ ៕ ចាន់ វិចិត្រ