អាហ្វ្រិក​ខាង​កើត​រំពឹង​ថា​ចិន​នឹង​ជួយ​ក្នុង​ការ​កសាង​ផ្លូវ​ដែក​ទំនើប​ក្នុង​តំបន់​របស់ខ្លួន ខណៈពេលដែលក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ ​ចិន​ប្រហែល​ជា​មិន​មានចិត្ត​អាណិត​អាសូរ​ដូច​លើកមុនទេចំពោះសំណើរនេះ

អត្ថបទដោយ៖
AMS OneMinute

នៅ​ឆ្នាំ​២០១៨ ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ ​FOCAC ​នៅ​ទីក្រុង​ Beijing​ ក្រុមហ៊ុន​ China Eximbank បានផ្តល់​មូល​និធិ​ ដល់​ការ​សាងសង់​ផ្លូវដែក​ស្តង់ដារ​ទី​មួយ​ពី​កំពង់ផែ​ Mombasa​ ទៅ​រដ្ឋ​ធានី​ Nairobi ក្នុង​ទំហំទឹកប្រាក់​ ៣.២ពាន់​លាន​ដុល្លារ​ ក្រោយមកគម្រោង​ក៏​មាន​បញ្ហា​ជាប់​គាំង​។ 

ធនាគារ​បាន​ស្នើ​ឱ្យ​ប្រទេស​ Kenya ធ្វើ​ការ​សិក្សា​​ឡើង​វិញ ​ដើម្បី​បញ្ជាក់​ពីលទ្ធភាព​ពាណិជ្ជកម្ម​របស់​ខ្លួន ​មុន​ពេល​សម្រេច​បន្ត​ផ្តល់​ហិរញ្ញប្បទាន​។

លោក ​Wu Peng ​អគ្គ​នាយក​នៃ​នាយកដ្ឋាន​កិច្ចការ​អាហ្រ្វិក​នៃ​ក្រសួង​ការ​បរទេស​ចិន​ បាន​និយាយ​​ថា៖​ “ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ ការ​វិនិយោគ​ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវ​ត្ថុ​សំរាប់គម្រោ​ងហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​មួយចំនួននៅ​ទ្វីប​អាហ្វ្រិក​ត្រូវបានកាត់​បន្ថយ”។  

វិបត្តិកូវីដ​១៩​ក៏​បានធ្វើឱ្យប្រទេស​អាហ្វ្រិក​ជាច្រើន​ ធ្លាក់​ក្នុង​វិបត្តិ​បំណុល​។

ប្រភព៖ SCMP 

ads banner