រដ្ឋបាលស្រុកសាមគ្គីមានជ័យ កំពុងកសាងផ្លូវលំជាង ២ពាន់ម៉ែត្រដើម្បីរៀបចំតំបន់ទេសចរណ៍ធម្មជាតិ មួយកន្លែង

រដ្ឋបាលស្រុកសាមគ្គីមានជ័យ កំពុងកសាងផ្លូវលំជាង ២ពាន់ម៉ែត្រដើម្បីរៀបចំតំបន់ទេសចរណ៍ធម្មជាតិ មួយកន្លែងនិងតាមការណែនាំរបស់លោកអភិបាលស្រុកសាមគ្គីមានជ័យ ដើម្បីការពារដីរដ្ឋនិង ការរៀបចំតំបន់ទេសចរណ៍ធម្មជាតិ ភូមិគិរីអភិវឌ្ឍន៍ ក្នុងឃុំឈានឡើង កន្លងមកថ្មីៗ ក្រុមការងារជំនាញភូមិបាលស្រុកបានចុះសិក្សាតំបន់កូប និងតំបន់ឆ្លយ ស្ថិតក្នុង ភូមិគិរីអភិវឌ្ឍន៍ ដើម្បីរៀបចំធ្វើជាតំបន់ទេសចរណ៍ធម្មជាតិ ព្រោះថាតំបន់ខាងលើនេះមានព្រៃភ្នំនិងថ្មភ្នំជាច្រើនដែលមានសក្តនុពលលើវិស័យទេសចរណ៍ ។

ជំហ៊ានទី១ ក្រុមការងារជំនាញបានចុះបោះបង្គោលព្រុំ រវាងដីប្រជាពលរដ្ឋ និងដីរដ្ឋឲ្យបាន ច្បាស់លាស់ ។ បន្ទាប់មក បានត្រួសត្រាយ និងឈូសឆាយធ្វើជាផ្លូវលំ នៅតំបន់ឆ្លយ និងតំបន់កូបជីតាមឹង បានរួចរាល់ប្រវែង ១៨០០ម៉ែត្រ ក្នុងនោះក៏បានដាក់លូកាត់ទទឹងផ្លូវចំនួនពីរកន្លែងផងដែរ ដើម្បីបង្ហូរទឹកទៅតាមគន្លងអូរការពារផ្លូវលំកុំឱ្យបាក់ស្រុត ។ ជំហានទី ២ ក្រុមការងារបានចុះពិនិត្យមើលការឈូសឆាយកសាងផ្លូវលំប្រវែង មួយគីឡូម៉ែត្រទៀតនៅផ្នែកខាងជើងភ្នំថ្មបាតឡាត ឆ្ពោះទៅកាន់ទំនប់ទឹក ដែលត្រូវរៀបចំជាតំបន់ទេសចរណ៍ កន្លែងមុជទឹកលេងកំសាន្ត ក្នុងពេលឆាប់ៗខាងមុខនេះ ។

បន្ទាប់ពីកសាងផ្លូវលំខាងលើនេះរួចរាល់ហើយ ក្រុមការងារនឹងចុះរៀបចំកសាងបន្ទប់ទឹក បង្គន់អនាម័យនិងរៀបចំសណ្ដាប់ធ្នាប់នៃការ សាងសង់រោងលក់ដូរតាមចិញ្ចើមផ្លូវដែលបានកសាងរួច សម្រាប់តម្រូវការឲ្យភ្ញៀវទេសចរដែលមក លេងកម្សាន្តនៅក្នុងតំបន់ទេសចរ ណ៍ខាងលើនេះបានស្រួលផងដែរ ។ លោក ស៊ុ សុវណ្ណ មេភូមិគីរីអភិវឌ្ឍន៍ក៏បានឱ្យដឹងដែរថា សព្វថ្ងៃនេះនៅរៀងរាល់ថ្ងៃសៅរ៍អាទិត្យគឺមានភ្ញៀវទេសចរក្នុងស្រុកមកលេងកម្សាន្ត នៅតាមថ្មភ្នំជាច្រើនកន្លែង ក្នុងតំបន់ទេសចរណ៍ធម្មជាតិ ភូមិគីរីអភិវឌ្ឍន៍នេះមិនតិចជាង ៥០០ នាក់ ឡើយក្នុងមួយថ្ងៃៗ ។

លោកមេភូមិបានបញ្ជាក់អោយដឹងទៀតថា នៅពេលរដ្ឋបាលស្រុកនិងខេត្ត រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវលំនិងរោងលក់ដូររួចរាល់ នោះភ្ញៀវ ទេសចរពិតជាមកលេងកំសាន្តច្រើនជាក់ពុំមិនខានឡើយ ។ ជាមួយគ្នានេះដែរលោកមេភូមិក៏សូមអំពាវនាវដល់អ្នកទេសចរណ៍ ដែលមកលេងកម្សាន្តទាំងអស់ សូមរួមគ្នារក្សាអនាម័យឲ្យបានល្អ និងអនុវត្តអោយបាននូវវិធានការ ៣កុំ និង ៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវី១៩ ចូលក្នុងសហគមន៍យើង ៕ ដោយ ៖ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner