Cambodia2050 Ep24: វិស័យចំនួន 4 ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ ពីបច្ចេកវិទ្យា និងនវានុវត្តន៍

អត្ថបទដោយ៖
AMS

វិស័យចំនួន 4 ប្រភេទដែលទទួលបានផលប្រយោជន៍ច្រើនជាងគេពីបច្ចេកវិទ្យា។ ទីមួយវិស័យកម្មន្ដសាលគឺទទួលបានផលប្រយោជន៍ច្រើនជាងគេ ដូចជាការប្រើប្រាស់ជា Robotic ជាខ្សែចង្វាក់ផលិតកម្ម ឧទាហរណ៍ នៅក្នុងការផលិត រោងចក្រមួយដែលពីមុនយើងត្រូវការមនុស្ស 100 នាក់តែបច្ចុប្បន្ននៅពេលដែលយើងមានប្រព័ន្ធបច្ចេកវិទ្យាយើងចាប់ផ្ដើមកាត់បន្ថយនូវការប្រើប្រាស់មនុស្ស ប៉ុន្តែផលិតផលគឺមានការកើនឡើងខ្ពស់ ហើយគុណភាពមានភាពល្អប្រសើរជាងមុន ដែលធ្វើឲ្យមានលក្ខណៈប្រកួតប្រជែងកាន់តែទូលំទូលាយ។ ទីពីរ វិស័យសំណង់ ដែលប្រើប្រព័ន្ធបច្ចេកវិទ្យា AI ដូចជាការរចនាផ្លង់ធ្វើផែនការ ពីមុនមកយើងត្រូវការអង្គុយគូរដោយដៃ តែឥឡូវយើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំង 3D 4D ប្លង់ចេញមកគឺដូចអាគារមែនទែនចឹង។ ទីបី វិស័យវេជ្ជសាស្ត្រ យើងឃើញហើយ នៅសម័យកូវីដនេះ បច្ចេកវិទ្យាជួយច្រើនណាស់ នៅក្នុងបដិបទរបស់យើងហ្នឹង ការប្រើបច្ចេកវិទ្យាធ្វើការព្យាបាលពីចម្ងាយ ការធ្វើការវះកាត់ដោយប្រើមនុស្សយន្ត ការធ្វើរោគវិនិច្ឆ័យតាមប្រព័ន្ធបច្ចេកវិទ្យាបានត្រឹមត្រូវជាងមុន កាន់តែមានភាពល្អប្រសើរ។

សំនួរ៖ ឯកឧត្តម តើសម្រាប់ប្រទេសកម្ពុជាយើង ក្នុងវិស័យប្រព័ន្ធបច្ចេកវិទ្យានេះ បើយើងប្រៀបធៀបជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ តើយើងនៅក្នុងកម្រិតណាដែរ? ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងសាមី ដែលឯកឧត្តមកំពុងតែបម្រើការងារផ្ទាល់តែម្ដង តើមានយុទ្ធសាស្ត្រ ក៏ដូចជាផែនការយ៉ាងម៉េចខ្លះ នៅក្នុងការអភិវឌ្ឍនៅក្នុងវិស័យនេះអោយកាន់តែមានភាពល្អប្រសើរ?

យើងឃើញថា បច្ចុប្បន្នកម្ពុជារបស់យើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ លោកបានគិតគូរណាស់ ទៅលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ចឹងហើយបានជាលោកបង្កើតឲ្យមានភារកិច្ចបន្ថែម ដែលពីមុនមកក្រសួងគឺជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមើលឃើញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះសំខាន់ ហើយត្រូវការចាំបាច់ណាស់ ដែលជួយឲ្យកម្ពុជាយើងសម្រេចបាននូវចក្ខុវិស័យឆ្នាំ 2030 ដែលប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយឆ្នាំ 2050 ដែលប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់ ដែលយើងហៅថា ប្រទេសអភិវឌ្ឍន៍ គឺមិនអាចចោលវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានទេ គ្រប់ប្រទេសដែលមានការអភិវឌ្ឍលើពិភពលោកនេះគឺជាប្រទេស ដែលមានវិស័យនឹងដើរលឿន អញ្ចឹងបានជាសម្ដេចលោកបានបន្ថែមនូវតួនាទីនេះ ជូនដល់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យក្លាយទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឃើញអស់គ្នា។ នេះជាជំហានមួយ ដ៏មានសារសំខាន់ដើម្បីយើង ចាប់យកទាំងអស់គ្នានៅក្នុងដំណាក់កាលនៃការរីកចម្រើននៃពិភពលោក ដែលយើងហៅថា ឈានដល់ដំណាក់កាលឧស្សាហកម្មជំនាន់ទី 4 ហើយ។ ចំណែកឯកម្ពុជារបស់យើង យើងឃើញថា ថ្វីដ្បិតតែពិភពលោកឈានទៅលឿនមែន តែកម្ពុជារបស់យើងជាពិសេសទៅលើវិស័យឧស្សាហកម្មផ្ទាល់តែម្ដង យើងឃើញថា ប្រភេទឧស្សាហកម្មធុនតូចនិងមធ្យម ដែលហៅថា SME ជាពិសេសគាត់ពឹងផ្អែកទៅលើ Tranditional best ជា Family best ដែលយោងតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ 2015-2025 គឺយើងជំរុញធ្វើយ៉ាងណាឱ្យវិស័យ SME នៅកម្ពុជារបស់យើង បានឈានពីប្រភេទ Family best ដែលគាត់ធ្វើតាមបែបប្រពៃណីឲ្យទៅជាតាមបែប Technology Best ដែលជាចំណុចសំខាន់មួយ ហើយដែលយើងជំរុញការអភិវឌ្ឍនេះឱ្យបានជោគជ័យទាំងអស់គ្នាផងដែ។ រក្រៅពីនេះ ក្នុងនាមក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដែលស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ យើងបានធ្វើការច្រើនណាស់ ក្រោយពេលដែលក្រសួងយើងបានបង្កើតឡើងនៅខែមេសា ឆ្នាំ 2020 មកដល់ពេលនេះគឺយើងមានរយៈពេលជាងមួយឆ្នាំ ដែលយើងបានធ្វើការងារច្រើនទៅលើផ្នែកទាំងអស់នេះ ដើម្បីជំរុញការអភិវឌ្ឍលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជារបស់យើង។ យើងបានធ្វើការបង្កើតនូវក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍មួយ ដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស ហើយនិងមានឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លោកជាប្រធាន ព្រមទាំងមានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី មកពីក្រសួងសាហាស្ថាប័នពាក់ព័ន្ធជាច្រើនជាសមាជិក បូករួមទាំងយើងមានការបង្កើតនូវគណៈប្រឹក្សាយោបល់ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍មួយទៀត ដែលសុទ្ធតែជាអ្នកវិទ្យាសាស្រ្តដែលជាប់ជំនាញផ្សេងៗ ថ្នាក់បណ្ឌិត អនុបណ្ឌិត មកពីក្រៅប្រទេស ដើម្បីជួយទៅលើការផ្ដល់នូវការប្រឹក្សាផ្នែកវិទ្យាសាស្រ្ត បចេកវិទ្យា និងនវាមុវត្តន៍ដល់ក្រុមប្រឹក្សាជាតិរបស់យើង។ ក្រៅពីនេះ យើងបានធ្វើការរៀបចំអនុម័តនៅផែនទីបង្ហាញផ្លូវផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាមួយ សម្រាប់ឆ្នាំ 2030 ដែលហៅថាជា Road Map នេះជាចំណុចសំខាន់ណាស់ ពីព្រោះដើម្បីឲ្យយើងសម្រេចបានទិសដៅណាមួយ លុះត្រាតែយើងមានផែនទីបង្ហាញផ្លូវ ថាយើងត្រូវទៅតាមផ្លូវណា ហើយថាយើងត្រូវទៅតាមចំណុចណា ដើម្បីឲ្យដល់គោលដៅរបស់យើង។ យើងបានរៀបចំរួចរាល់មកហើយ បានអនុម័តរួចរាល់ហើយ នៅផែនទីបង្ហាញផ្លូវនេះ ដែលមានសរសរស្តម្ភសំខាន់ៗចំនួន 5 គឺសសរស្តម្ភទីមួយ យើងនិយាយអំពីអភិបាលកិច្ច សរសរស្តម្ភទីពីរ ការអប់រំ សរសរស្តម្ភទីបី ការស្រាវជ្រាវ សរសរស្តម្ភទីបួន កិច្ចសហការ ហើយនិងសសរស្តម្ភទីប្រាំ ប្រព័ន្ធអេកូឡូសុី ដើម្បីជាត្រីវិស័យសម្រាប់ក្រសួងស្ថាប័នរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នេះ។ ក្រៅពីនោះដែរគឺ យើងបានធ្វើការរៀបចំជាជំហានៗ នៅគម្រោងគាំទ្រមួយដ៏សំខាន់ ដែលមានការជួយគាំទ្រពីអង្គការយូណេស្កូ នៅក្នុងនោះយើងបានកំណត់ នូវរបៀបវារៈការស្រាវជ្រាវជាតិមួយ ដែលបានអនុម័តរួចរាល់ហើយ បានដាក់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកចុះហត្ថលេខាហើយ។ នៅក្នុងហ្នឹង យើងមានបញ្ជីធនធានមនុស្ស ដែលជាអាម៉ង់ទ័រដ៏មានសារៈសំខាន់របស់ជាតិយើង ពេលខ្លះយើងដឹងហើយថា នៅកម្ពុជាយើងមាននិស្សិត ឥស្សរជនច្រើនណាស់ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត ទាំងក្នុងនិងក្រៅប្រទេស តែយើងអត់ដឹងថាគាត់នៅត្រង់ណាទេ អញ្ចឹងជាការចាំបាច់ ដែលយើងត្រូវការមានបញ្ជីធនធានមនុស្សមួយ ដែលយើងហៅថាជា អាម៉ង់ទ័រ ជាបញ្ជីសារពើពន្ធធនធានមនុស្ស ដែលយើងត្រូវធ្វើការប្រមូលឱ្យដឹងទាំងអស់ ហើយយើងសហការធ្វើយ៉ាងណាដើម្បីអាចឲ្យគាត់ជួយយើងបាន ជួយប្រទេសយើងបានចំជំនាញដែលគាត់បានរៀនសូត្រ។ ជាក់ស្ដែងយើងមាមបណ្ឌិតមួយចំនួន បញ្ចប់ការសិក្សាមកពីប្រទេសជប៉ុន ផ្នែកទឹកក្រោមដី ដល់ពេលគាត់មកស្រុកខ្មែរទៅពេលខ្លះគាត់មិនដឹងថា ត្រូវធ្វើអ្វីពេលខ្លះគាត់អត់មានការផែនរៀបចំផែនការយ៉ាងម៉េច និងជំនាញរបស់គាត់មិនសូវមានការប្រើផង អញ្ចឹងគាត់ក៏មិនបានប្រើជំនាញរបស់គាត់ គាត់បែរជាទៅជារកស៊ី ដែលធ្វើឲកយបាត់បង់នូវជំនាញ គួរឱ្យសោកស្ដាយនូវធនធានមនុស្សសំខាន់ អញ្ចឹងហើយ បានយើងត្រូវការបង្កើតអាហ្នឹង។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ លោកបានជំរុញរហូតដល់ឈានទាំងការរៀបចំបញ្ជីធនធានមនុស្ស តាមក្រសួងស្ថាប័នហើយ ឱ្យមានជា App មួយទៀត ដើម្នីប្រមូលឱ្យ ឧបមាថាយើងជាន់ផ្នែកបណ្ឌិតខាងអ្វីមកពីប្រទេសណាអញ្ចឹង គឺមានចូលនៅក្នុង Appហ្នឹង ភ្ជាប់ជាមួយសញ្ញាបត្រ ភ្ជាប់ជាមួយអ្វីផ្សេងទៀត ដើម្បីបង្ហាញថាឥឡូវនេះថា កម្ពុជារបស់យើងគឺមានធនធានមនុស្សប៉ុន្មាននាក់ដែលជាបណ្ឌិត ជំនាញលើអ្វីខ្លះ នៅពេលហ្នឹងហើយ នៅពេលដែលយើងកសាង បាននូវបញ្ជីសារពើព័ន្ធដ៏មានសារៈសំខាន់ហ្នឹងហើយ នេះគឺជាត្រីវិស័យមួយទៀត ដែលយើងនិងជំរុញនៅក្នុងវារៈស្រាវជ្រាវជាតិរបស់យើង ឲ្យចំទិសដៅកាន់តែសំខាន់ នេះជាគោលដៅមួយសំខាន់ណាស់ សម្រាប់ឱ្យផែនទីបង្ហាញផ្លូវរបស់យើង រុញទៅទិសដៅត្រូវ ដែលឥឡូវក្រុមប្រឹក្សាជាតិរបស់យើងបានអនុម័តហើយ នៅបច្ចេកវិទ្យាចំនួនបី សម្រាប់ទិសដៅរបស់យើងទៅមុខគឺ បច្ចេកវិទ្យាអប់រំ បច្ចេកវិទ្យាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម នៅពេលដែលយើងមានបញ្ជីធនធានមនុស្សហើយ យើងចាប់ផ្ដើមធ្វើការសហការ សម្របសម្រួល ជាមួយនិងក្រសួងស្ថាប័នពាក់ព័ន្ធ ដោយប្រើប្រាស់នូវធនធានមនុស្សឲ្យចំគោលដៅ នេះគឺជាការដែលយើងឈានចូលដល់ដំណាក់កាលមួយទៀត នៅក្នុងបដិបទនៃការខិតខំប្រឹងប្រែងនៅក្នុងឧស្សាហកម្មជំនាន់ទី 4 របស់យើង ដែលធ្វើយ៉ាងណាអាចឲ្យមានលទ្ធភាព នៅក្នុងការជំរុញ និង ចាប់យកនូវចក្ខុវិស័យដល់ត្រឹមត្រូវ សម្រាប់អភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជារបស់យើង ឲ្យបានលឿន ហើយស្របទៅតាមផ្លូវដែលយើងបានរៀបចំមកហើយ។ ជាសំខាន់ អ្វីមួយដែលយើងអាចសម្រេចបាននូវចក្ខុវិស័យឆ្នាំ 2030 និងឆ្នាំ 2050 ដែលយើងត្រូវចាំបាច់ណាស់នូវធនធានមនុស្សរបស់យើង។ បន្ទាប់មកទៀតគឺ លិខិតបទដ្ឋានគតិយុត្ត ទាំងថ្នាក់ជាតិ និង ថ្នាក់អន្តរជាតិ ហើយជាពិសេសអ្វីដែលបច្ចុប្បន្ននេះគេហៅថាជា ការទូតវិទ្យាសស្រ្ដ។ កាទូតវិទ្យាសាស្រ្តគឺជា ចំណុចសំខាន់ដើម្បីយើងអាចមានលទ្ធភាព នៅក្នុងការចាប់យកនូវបច្ចេកវិទ្យា ពីប្រទេសជឿនលឿនដទៃ ដើម្បីយើងផ្ទេរមកប្រទេសកម្ពុជារបស់យើង។ ជាក់ស្ដែងនៅប្រទេសចិន ប្រទេសចិនពីមុន គាត់ចាប់ផ្ដើមបញ្ជូនមនុស្សទៅរៀននៅក្រៅប្រទេសទាំងអស់ នៅពេលរៀមហើយគាត់ត្រឡប់មកវិញចាប់ផ្ដើមធ្វើការផ្ទេរបន្តិចម្ដងៗ ពីក្រៅប្រទេសចូលនៅក្នុងថ្នាក់ជាតិរបស់គាត់ ហើយគាត់ចាប់ផ្ដើមកែច្នៃបច្ចេកវិទ្យាពីខាងក្រៅប្រទេស មកឲ្យទៅជាបច្ចេកបិទ្យាជាតិរបស់គាត់ យើងឃើញហើយថា បច្ចុប្បន្នប្រទេសចិនរីកចម្រើនណាស់ ពីមុនមកពីយើងវាយតម្លៃថា ទូរស័ព្ទចិនអន់ណាស់ បច្ចេកវវិទ្យាចិនអន់ ធ្វើអ្វីក៏មិនកើត តែឥឡូវចិនចាប់ផ្ដើមមានលទ្ធភាពនៅក្នុងការធ្វើកាយរណបធំជាងគេ មានលទ្ធភាពបញ្ជូននៅផ្នែកវិទ្យាសាស្ត្រគាត់ទៅឋានព្រះច័ន្ទជាដើម ដែលយើងឃើញថាជាការឈានចេញ អំពីការផ្ទេរបច្ចេកវិទ្យានឹង ជាលក្ខណៈបន្តិចម្ដងបន្តិចម្ដង។ ច្បាប់នៃការផ្ទេរបច្ចេកវិទ្យាគឺជា ច្បាប់មួយដ៏មានសារៈសំខាន់ ដែលក្រសួងកំពុងតែគិតគូរ នៅក្នុងការរៀបចំនេះ ហើយឲ្យស្របទៅតាមបដិបទជាក់ស្ដែងរបស់ប្រទេសកម្ពុជាយើង ដែលយើងត្រៀមចាប់យក នូវបច្ចេកវិទ្យាទាំងអស់ហ្នឹង ពីក្រៅប្រទេសមក។ ដំបូងយើងមិនអាចបង្កើតបច្ចេកវិទ្យាឱ្យទំនើបដោយខ្លួនឯង ទាំងស្រុងបានទេ យើងត្រូវការចាំបាច់ណាស់នូវការផ្ទេរសិន ហើយយើងត្រូវរៀនសូត្រពីគេសិន ហើយយើងចាប់ផ្ដើមកែច្នៃខ្លួនឯង។ នេះគឺជាដំណាក់កាលនៃការចាប់យកបច្ចេកវិទ្យានេះឯង។ ក្រៅពីហ្នឹង បច្ចេកវិទ្យាថាមពល បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាឌីជីថលជាដើមហ្នឹង ជាបច្ចេកវិទ្យាដ៏សំខាន់ ដែលយើងត្រូវការចាំបាច់នៅក្នុងការកំណត់ទស្សនៈវិស័យ នៅក្នុងការរៀបចំនៅផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យឈានទៅរកភាពជោគជ័យបាន។

សំនួរ៖ តើសម្រាប់ នៅក្នុងប្រទេសកម្ពុជារបស់យើង វិស័យអ្វីដែលទទួលបានផលប្រយោជន៍ ក៏ដូចជា នៅពេលដែលប្រព័ន្ធបច្ចេកវិទ្យាចូលមកប្រទេសកម្ពុជា គឺវិស័យនោះទទួលបានផលប្រយោជន៍ខ្លាំងជាងគេ ច្រើនជាងគេនោះ?

វិស័យចំនួន 4 ប្រភេទដែលទទួលបានផលប្រយោជន៍ច្រើនជាងគេពីបច្ចេកវិទ្យា។ ទីមួយ វិស័យកម្មន្ដសាលគឺ ទទួលបានផលប្រយោជន៍ច្រើនជាងគេ ដូចជាការប្រើប្រាស់ជា Robotic ជាខ្សែចង្វាក់ផលិតកម្ម ឧទាហរណ៍ នៅក្នុងការផលិត រោងចក្រមួយដែលពីមុនយើងត្រូវការមនុស្ស 100 នាក់តែបច្ចុប្បន្ននៅពេលដែលយើងមានប្រព័ន្ធបច្ចេកវិទ្យាយើងចាប់ផ្ដើមកាត់បន្ថយនូវការប្រើប្រាស់មនុស្ស ប៉ុន្តែផលិតផលគឺមានការកើនឡើងខ្ពស់ ហើយគុណភាពមានភាពល្អប្រសើរជាងមុន ដែលធ្វើឲ្យមានលក្ខណៈប្រកួតប្រជែងកាន់តែទូលំទូលាយ។ ទីពីរ វិស័យសំណង់ ដែលប្រើប្រព័ន្ធបច្ចេកវិទ្យា AI ដូចជាការរចនាផ្លង់ធ្វើផែនការ ពីមុនមកយើងត្រូវការអង្គុយគូរដោយដៃ តែឥឡូវយើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំង 3D 4D ប្លង់ចេញមកគឺដូចអាគារមែនទែនចឹង។ វាជួយត្រួតពិនិត្យគ្រឿងចក្រ និង ការដ្ឋានដែលគេបានបំពាក់កាមេរ៉ា គេអាចធ្វើការតាមដានបានដឹងទាំងអស់ ជាពិសេសនៅក្នុងការគ្រប់គ្រងទិន្នន័យនៃការលាយស៊ីម៉ង់ តាមរូបមន្តរបស់គេ។ ងាយស្រួលនៅក្នុងការត្រួតពិនិត្យលក្ខណៈទិន្នន័យ ប្រកបដោយប្រសិទ្ធភាពកាត់បន្ថយការចំណាយបានច្រើន នៅក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ។ ទីបី វិស័យវេជ្ជសាស្ត្រ យើងឃើញហើយ នៅសម័យកូវីដនេះ បច្ចេកវិទ្យាជួយច្រើនណាស់ នៅក្នុងបដិបទរបស់យើងហ្នឹង ការប្រើបច្ចេកវិទ្យាធ្វើការព្យាបាលពីចម្ងាយ ការធ្វើការវះកាត់ដោយប្រើមនុស្សយន្ត ការធ្វើរោគវិនិច្ឆ័យតាមប្រព័ន្ធបច្ចេកវិទ្យាបានត្រឹមត្រូវជាងមុន កាន់តែមានភាពល្អប្រសើរ។ ពីមុនមកយើងចាប់ផ្ដើមនៅក្នុងការយកសំណាក យើងត្រូវរុកច្រមុះ មួយចំហៀងពីជុំបីជុំ តាមប្រភេទតេស្ដនីមួយៗ ហើយឥឡូវយើងចាប់ផ្ដើមធ្វើនវានុវត្តន៍ ប្រទេសមួយចំនួនចាប់ផ្ដើមធ្វើនវានុវត្តនៅក្នុងការធ្វើរោគវិនិច្ឆ័យ ដោយការយកសំណាកពីការរុកច្រមុះ ចាប់ផ្ដើមធ្វើតាមផ្លូវដង្ហើម ឲ្យមនុស្សផ្លុំមកអាចមានលទ្ធភាពនៅក្នុងការដឹងចំនួនមេរោគ និងប្រភេទមេរោគជាដើម រហូតដល់គេប្រើប្រាស់នូវម៉ាស៊ីន AI Automatic System ជាប្រព័ន្ធបច្ចេកវិទ្យាទៅតាមប្រភេទបញ្ញាសិប្បនិម្មិត ដែលនៅក្នុងរយៈពេលតែ 45 វិនាទីគេអាចដឹងនូវរោគសញ្ញានៃជំងឺប្រភេទសួត ជាច្រើនប្រភេទរួមទាំងកូវីដ-19 ផងដែរ។ នេះគឺជាការប្រើប្រាស់បច្ចេកវិទ្យា កាន់តែទំនើបទៅទំនើបទៅ ដើម្បីជួយសម្រួលនៅក្នុងវិស័យវេជ្ជសាស្រ្ដរបស់យើង ធ្វើឲ្យការព្យាបាលកាន់តែត្រឹមត្រូវ។ នៅពេលដែលយើងធ្វើរោគវិនិច្ឆ័យច្បាស់ អញ្ចឹងការព្យាបាលកាន់តែត្រឹមត្រូវ ការប្រើប្រាស់ថ្នាំកាន់តែល្អប្រសើរ ធ្វើអោយប្រព័ន្ធសុខាភិបាល និង មនុស្សកាន់តែមានសុខភាពល្អ អាយុវែង ដែលជាផលដែលយើងទទួលបានពីវិស័យបច្ចេកវិទ្យាក្នុងវិស័យវេជ្ជសាស្ត្រ។ ទីបួន គឺជាវិស័យសេវាកម្មបដិសណ្ឋារកិច្ច យើងឃើញហើយថា នៅក្នុងដំណាក់កាលកូវីដនេះ វិស័យសេវាកម្មដឹកជញ្ជូនត្រូវប៉ាន់ជាងគេ ត្រូវការកក់ online ត្រូវការដឹកជញ្ជូនគ្រប់ប្រភេទគឺ ត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះទាំងអស់។ អញ្ចឹងគឺវិស័យ 4 នេះដែលជាវិស័យដែលទទួលផលបានច្រើនជាងគេ នៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា។

សំនួរ៖ ជាចុងក្រោយ តើឯកឧត្ដមមានពាក្យពេចន៍អ្វីបន្ថែម? នៅក្នុងនោះ ខ្ញុំចង់ឱ្យឯកឧត្តមជម្រាបបន្ថែមដែរ ទៅដល់បងប្អូនទស្សនិកជនរបស់យើង ថាតើនៅក្នុងសម័យបច្ចេកវិទ្យានេះ គួរតែប្រតិបត្តិខ្លួនបែបណា ដើម្បីអាចឲ្យប្រជាពលរដ្ឋគាត់ទទួលបានអត្ថប្រយោជន៍ ពីប្រព័ន្ធបច្ចេកវិទ្យា ដែលរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំប្រឹងប្រែងនាំយកនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាទំនើបដល់ប្រទេសកម្ពុជា ដើម្បីអាចឱ្យបម្រើរដល់បងប្អូនប្រជាពលរដ្ឋបាននោះផងដែរ ហើយប្រជាពលរដ្ឋខ្លួនឯង គាត់ក៏ត្រូវចេះដឹងនៅក្នុងវិធីសាស្ត្រនៃការប្រើប្រាស់ ក៏ដូចជាមានជំនាញអ្វីខ្លះ ជាមួយនឹងបច្ចេកវិទ្យាទាំងនោះផងដែរ?

ជាដំបូង ខ្ញុំសូមអរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកតែងតែគិតគូរវែងឆ្ងាយ នៅក្នុងការតម្រង់ទិស សម្រាប់ការសម្រេចបាននូវចក្ខុវិស័យជាតិរបស់កម្ពុជាយើង ដែលត្រូវការចាំបាច់នូវវិស័យវិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នេះ អញ្ចឹងហើយជាអ្វីមួយដែលជាការចូលរួមចំណែករបស់យើងទាំងអស់គ្នា ទាំងវិស័យឯកជន ទាំងវិស័យពាក់ព័ន្ធនានា ជាពិសេសសក វិទ្យាល័យតែម្តង ដែលត្រូវការរួមគ្នាទាំងអស់គ្នា នៅក្នុងការធ្វើយ៉ាងណាជំរុញ នូវការអភិវឌ្ឍវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជារបស់យើងឲ្យឈានទៅមុខ ហើយខ្ញុំជឿជាក់ នៅលើការរីកចម្រើននេះ ដោយសារកម្ពុជារបស់យើងមានសក្ដានុពលមួយដ៏សំខាន់គឺ ធនធានមនុស្សវ័យក្មេង ដែលយើងដឹងទាំងអស់គ្នាហើយថា នៅកម្ពុជារបស់យើង មានយុវជនដែលមានអាយុក្រោម 35ឆ្នាំ គឺយើងមានប្រមាណជាង 70 ភាគរយដែលជាសក្ដានុពលណាស់ នៅពេលដែលគាត់វ័យក្មេងគឺអ្វីដែលគាត់ចង់ដឹង ចង់បាន គឺគាត់ចង់រៀននូវបច្ចេកវិទ្យា ដែលយើងដឹងទាំងអស់គ្នាហើយ គ្រាន់តែ Facebook ចូលមកម្នាក់ៗ គឺរៀនចេះប្រើ Facebook គ្រប់គ្នា ហើយអ្វីដែលយើងជឿជាក់ទៅលើគាត់ គឺគាត់មានបំណងសិក្សាស្វែងយល់ពីបច្ចេកវិទ្យា តែអ្វីដែលសំខាន់សូមឱ្យតម្រង់ទិសពួកគាត់ នេះគឺជាកត្តាសំខាន់ណាស់ តម្រង់ទិសឲ្យទៅជាបច្ចេកវិទ្យាដ៏ត្រឹមត្រូវ បច្ចេកវិជ្ជាដ៏មានប្រយោជន៍ បច្ចេកវិទ្យដែលអាចប្រើប្រាស់បាន នៅក្នុងវិស័យពាណិជ្ជកម្ម ឬក៏វិស័យអ្វីមួយ ដែលមានប្រយោជន៍សម្រាប់គាត់ សម្រាប់គ្រួសារគាត់ ដែលអាចរកចំណូលបាន ហើយសម្រាប់សង្គមជាតិរបស់យើងដែលអាចប្រើប្រាស់បាន ឧទាហរណ៍ថាគាត់ធ្វើជា Drone ពេលខ្លះគាត់ធ្វើជាលក្ខណៈលេង ប៉ុន្តែយើងអាចសិក្សាមើលថា អាហ្នឹងអាចកែច្នៃបានទៅជាអ្វី ទៅជារបស់ទំនើបដែលអាចប្រើប្រាស់បាន ជាក់ស្តែងក្មួយខ្ញុំមួយ ដែលបានបង្កើត Robot ដឹកជញ្ជូន ហើយខ្ញុំបានជំរុញឲ្យគាត់ថាធ្វើអាហ្នឹង ឱ្យទៅជារបស់ដែលអាចប្រើប្រាស់បាន។ អញ្ចឹងគឺយើងជំរុញបែបហ្នឹង ហើយតម្រង់ទិសឲ្យត្រូវចំទិសដៅ យើងឃើញថាក្មេងៗ យើងឥឡូវឆ្លាតៗច្រើនណាស់ ហើយគេមានទេពកោសល្យច្រើន ដែលយើងជឿជាក់ថានឹងអាចឈាន ទៅដូចក្នុងការអភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជារបស់យើង ឲ្យកាន់តែឈានទៅមុខ។ យើងត្រូវតែមានក្តីសុបិនមួយថា យើងនៅថ្ងៃណាមួយ កម្ពុជារបស់យើងអាចមានយាន្ដអវកាសទៅឋានព្រះច័ន្ទដូចគេដែរ នេះគឺជាក្តីសុបិន្តមួយ តែយ៉ាងណាយើងត្រូវជំរុញឱ្យក្ដីសុបិននោះសម្រេចបាន លុះត្រាតែត្រូវការមានការចូលរួមទាំងអស់គ្នា។

***********

វាគ្មិន៖ ឯកឧត្ដម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បចេ្ចកវិទ្យា និងនវានុវត្តន៍

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner