​​ថៃ​បន្ត​ធ្លាក់ចុះ​ ​ក​ម្រិ​ត​ថ្មី​មួយទៀត​

ក្រោយពេល​ឆ្លង​ប្រចាំថ្ងៃ​ ​ក្បែរ​ៗ​២​ម៉ឺន​នាក់​ ឬ​ ​ជាង​២​ម៉ឺន​នាក់​ ​កាលពី​ប៉ុន្មាន​ស​ប្តាហ៍​មុន​នោះ​ ​គេ​សង្កេតឃើញ​ថា​ ​ប្រមាណ​ជាជាង​១​ស​ប្តាហ៍​ចុងក្រោយ​នេះ​ ​ថៃ​ឆ្លង​ប្រចាំថ្ងៃ​ត្រឹម​ពី​១​៤​០​០​០​ទៅ​១​៥​០​០​០​នាក់​ ​ប៉ុន្តែ​ ​ស្រាប់តែ​ថ្ងៃ​ទី​៦​ ​កញ្ញា​នេះ​ ​ថៃ​បាន​ប្រកាស​ថា​ ​ឆ្លង​ក្រោម​១​៤​០​០​០​នាក់​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ដែល​ការ​នេះ​ ​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​ក្នុង​ក​ម្រិ​ត​ថ្មី​មួយទៀត​ ​រីឯ​មនុស្ស​ស្លាប់​វិញ​ ​ក៏​ធ្លាក់ចុះ​ដែរ​ ​ជាក់ស្តែង​ ​មាន​ត្រឹម​១​៨​៧​នាក់​ ​២​៤​ម៉ោង​មកនេះ​។​

​ម្សិលមិញ​នេះ​ ​ក្រៅពី​ឆ្លង​ថ្មី​ធ្លាក់ចុះ គឺ១៣៣៩៨៨នាក់​ ​រីឯ​ការ​ជាសះស្បើយ​វិញ​ ​ក៏មាន​ច្រើន​ដែរ​ ​គឺជា​ង​១​៧​០​០​០​នាក់​ ​ដោយ​គេ​ឲ្យ​ចេញពី​ពេទ្យ​ដែរ​។​

​ថៃ​មាន​ករណី​សរុប​ ​១​,​១​៣​៣​,​០​៧​៧​នាក់​ហើយ​ ​ដែល​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ ​ក្នុងចំណោម​អ្នក​វិជ្ជមាន​សរុប​ ​១​,​២​៩​៤​,​៥​២​២​នាក់​ ​ខណៈ​ចំនួន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​នេះ​នេះ​បាន​កើន​ដល់​ ​១​៣​០​៤​២​នាក់​ហើយ​៕​ ប្រភពពីបាងកកប៉ុស្តិ៍

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner