ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងក្រុមការងារស្ថានទូត បានសួរសុខទុក្ខ និងយកអំណោយ ចែកជូនពលករខ្មែរ ក្នុងខេត្តរ៉ះយ៉ងប្រទេសថៃ

ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នេះដែរ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងក្រុមការងារស្ថានទូត បានសួរសុខទុក្ខ និងយកអំណោយរួមមាន អង្ករ ត្រីខ បន្លែស្រស់ សាច់ស្រស់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ចុះចែកដល់បងប្អូនពលករខ្មែរចំនួន ៨០គ្រួសារ ដែលជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅឃុំថាងក្វៀន ស្រុកក្លែង ខេត្តរ៉ៈយ៉ង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្តរ៉ៈយ៉ង មន្ទីរការងារ មន្ទីរអន្តោរប្រវេសន៍ លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរពាក់ព័ន្ធ។

ក្នុងឧកាសនោះ ឯកអគ្គរាជទូតបានជួបប្រជុំការងារជាមួយឯកឧត្តមអភិបាលខេត្ត និងបានថ្លែងអំណរគុណ និងស្នើឲ្យ ឯកឧត្ដម អភិបាលខេត្ត និងអាជ្ញារធរពាក់ព័ន្ធ បន្តជួយមើលថែ ធ្វើតេស្ត ព្យាបាល និងចាក់វ៉ាក់សាំងដល់បងប្អូនពលរដ្ឋខ្មែរឲ្យបានទាន់ពេលវេលា។ ជាការឆ្លើយតប ឯ ឧ អភិបាល ខេត្ត មានប្រសាសន៍ ថា ពលរដ្ឋ ខ្មែរ ដែលកំពុង រស់នៅ និងធ្វើការ ច្រើន ម៉ឺន នាក់ ។

ឯកឧត្ដម អភិបាល ខេត្ត បានជម្រាបបន្ថែម អំពីវិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ របស់ ខេត្ត រ៉ៈយ៉ង ថា ប្រសិនបើ មានពលករកម្ពុជា កំពុង បម្រើ ការងារ ឆ្លង កូវីដ ក្នុង រោងចក្រ /សហគ្រាស ត្រូវទទួលការព្យាបាល ត្រឹមត្រូវ ។ ចំពោះគំនិតផ្តួចផ្តើមថ្មី “Bubble & Seal Procedure” បើអ្នកវិជ្ជមានកូវីដ១៩ យកទៅរក្សាព្យាបាលនៅក្នុងរោងចក្រតែម្តង ដល់ពេលជាសះស្បើយត្រឡប់ទៅធ្វើការដូចដើម និងទទួលការចាក់វ៉ាក់សាំង ចំណែកអ្នកអវិជ្ជមានធ្វើការធម្មតា ។ សូមកុំភ័យខ្លាច កុំរត់គេចខ្លួន គំនិតផ្តួចផ្តើម នេះបានទទួលការគាំទ្រពីម្ចាស់រោងចក្រ /សហគ្រាស យ៉ាងពេញទំហឹង។ដោយ/សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner