កិច្ចប្រជុំគណៈកម្មការ វាយតំលៃស្តង់ដាសហគមន៍ទេសចរណ៍ និងផ្ទះស្នាក់ សម្រាប់ខេត្តកោះកុង

នារសៀលថ្ងៃចន្ទ ១៤ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការវាយតំលៃស្តង់ដាសហគមន៍ទេសចរណ៍ និងផ្ទះស្នាក់ សម្រាប់ខេត្តកោះកុង សហការរៀបចំដោយនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងក្រុមការងារគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដំណាក់កាលទី២ គំាទ្រដោយធនាគារអភិវឌ្ឍអាស៊ី (ADB) ដោយមានអ្នកចូលរួមជាតំណាងមន្ទីរជំនាញ និងភាគីពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ខេត្តកោះកុង ។

កិច្ចប្រជុំនេះ ប្រព្រឹត្តជាលក្ខណៈចម្រុះ (Hybrid) ដោយមានអ្នកចូលរួមផ្ទាល់មួយចំនួននៅមន្ទីរទេសចរណ៍ខេត្តកោះកុង និងអ្នកចូលរួមមួយចំនួនទៀត ចូលរួមតាមប្រព័ន្ធ Zoom។ ឱកាសនោះ លោក ចាន់ ខេមរិទ្ធ អនុប្រធានផ្នែកគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍នៃអគ្គលេខាធិការដ្ឋាន (គ.អ.ឆ.ក.) បានធ្វើបទបង្ហាញលម្អិតអំពីខ្លឹមសារនៃឯកសារគោលការណ៍ណែនាំក្នុងការវាយតំលៃសហគមន៍ ទេសចរណ៍ និងផ្ទះស្នាក់សហគមន៍ ទៅដល់សមាជិកកិច្ចប្រជុំ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner