អតីតជម្រើសជាតិបារាំងបានស្លាប់ ក្រោយសន្លប់អស់រយៈពេល៣៩ឆ្នាំ

Jean-Pierre Adams  ជាអតីតជម្រើសជាតិបារាំង បានស្លាប់ ដោយសារមានបញ្ហាជាមួយនឹងថ្នាំស្ពឹក ក្នុងវ័យ ៧៣ឆ្នាំ ean-Pierre Adams ជាអតីតជម្រើសជាតិបារាំង បានស្លាប់ ក្រោយសន្លប់៣៩ឆ្នាំ ។


Adams បានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីវះកាត់ជង្គង់ កាលពីខែមីនា ឆ្នាំ១៩៨២ ប៉ុន្តែអតីតកីឡាករ PSG រូបនេះមិនដែលដឹងខ្លួនឡើងវិញទេ ដោយសារបញ្ហាជាមួយនឹងថ្នាំស្ពឹក ។ ខ្សែការពារមានដើមកំនើតនៅប្រទេសសេណេហ្គាល់ ធ្លាប់បានបង្ហាញខ្លួន ១៤០ ប្រកួតអោយក្លឹប Nice និង PSG ។


គួរបញ្ជាក់ថា ប្រតិបត្តិការវះកាត់ Adams នៅតែបន្ត ដោយមានគ្រូពេទ្យជំនាញផ្នែកថ្នាំសន្លប់មើលថែចំនួន ៨នាក់រួម ។ មូលហេតុដែលធ្វើឱ្យមានបញ្ហាបច្ចេកទេសថ្នាំស្ពឹកនោះ គឺដោយសារកំហុសរបស់គ្រូពេទ្យ និងសិក្ខាកាម ដែលបានធ្វើឱ្យកីឡាករ Jean-Pierre Adams គាំងបេះដូង និងខូចខួរក្បាល នេះបើតាម BBC ចុះផ្សាយ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner