កិច្ចប្រជុំវាយតម្លៃ ពាក់កណ្តាលអាណត្តិ កម្មវិធីសហប្រតិបត្តិការប្រចាំប្រទេស រវាងរាជរដ្ឋាភិបាលកម្ពុជា និងយូនីសេហ្វ UNICEF

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំវាយតម្លៃពាក់កណ្តាលអាណត្តិកម្មវិធីសហប្រតិបត្តិការប្រចាំប្រទេសរវាងរាជរដ្ឋាភិបាលកម្ពុជានិងយូនីសេហ្វ UNICEF លោកស្រី Foroogh Foyouzat តំណាងយូនីសេហ្វប្រចាំប្រទេសកម្ពុជា លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេងZoom។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ថា យូនីសេហ្វ UNICEF មានប្រវត្តិសហការប្រកបដោយជោគជ័យជាយូរឆ្នាំណាស់មកហើយ ជាមួយក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍ ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីធ្វើឱ្យប្រសើរឡើង និងអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការនានា សំដៅលើកកម្ពស់សុខុមាលភាពនៃកុមារកម្ពុជាយើង។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner