ក្រុមចោរកាប់ប្លន់យកម៉ូតូហុងដាឌ្រីមបានសម្រេច នៅខណ្ឌដង្កោ

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់ម៉ូតូយុវជនម្នាក់ឲ្យដួលរួចដកដាវកាប់ទាំងកំរោលបណ្ដាលឲ្យរងរបួសនិងប្លន់យកម៉ូតូបានសម្រេច កាលវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃអង្គារ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចមុខបុរីឡុងនី ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ។ ជនរងគ្រោះមានឈ្មោះពៅ វត្ថា ភេទ ប្រុសអាយុ២១ឆ្នាំមុខរបកម្មកររោងចក្រនៅផ្លូវវេងស្រេងជិតក្រុមហ៊ុនហុងដា ស្នាក់នៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ។

បេីតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានចេញពីរោងចក្រគោលបំណងត្រលប់ទៅផ្ទះ ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីម ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញIR -0035 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាកមកពីក្រោយបានធ្វើកសម្មភាពធាក់ម៉ូតូឲ្យដួលរួចដកដាវសាម៉ូរ៉ៃកាប់ប្រហាមកលើគាត់ជាច្រើនដាវបណ្ដាលរងរបួសតែមិនធ្ងន់ធ្ងរ រួចជនសង្ស័យលើម៉ូតូជិះទៅភាគខាងត្បងឆ្ពោះនៃវត្តឬស្សីសាញ់គេចខ្លួនដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ចឡេីយ ។

ក្រោយកើតហេតុទេីបមានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសរ ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាស្រាវជ្រាវរកជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner