៨ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi នឹងប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោឱ្យកម្ពុជា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាថ្ងៃទី ១២ កញ្ញា – ថ្មីៗ

២. ឆមាសទី១ ឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្រមូលចំណូលលើអាជីវកម្មលក់ទឹកស្អាតបានជាង ៤០ម៉ឺនដុល្លារ កើនឡើងប្រមាណជាង ៦,៨% – រស្មីកម្ពុជា

៣. ក្រសួងកសិកម្ម ត្រៀមបម្រុងរួចជាស្រេចនូវ គ្រាប់ពូជស្រូវចំនួន ២ ០០០តោន និងពូជដំណាំរួមផ្សំ ២៥តោន សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ – ភ្នំពេញបុស្តិ៍

៤. សោកនាដកម្ម ភ្លើង ឆាបឆេះ ក្នុង ពន្ធនាគារ Tangerang ស្ថិតនៅភាគខាងលិចរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី ធ្វើឱ្យ មនុស្ស ស្លាប់ យ៉ាងតិច ៤១ នាក់ និងជាច្រើននាក់ទៀតរងរបួស – Reuters

៥. សមាជិកព្រឹទ្ធសភាហ្វីលីពីនលោក Panfilo Lacson នៅថ្ងៃពុធនេះ បានក្លាយជាបេក្ខជនដំបូងគេ ដែលប្រកាសថានឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាឆ្នាំ២០២២ – Yahoo

ads banner