ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ីរួមជាមួយ ក្រុមការងារ ស្ថានទូត បានចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ស្បៀងអាហារចែកជូនប្រជាជនកម្ពុជា ចំនួន ១០០គ្រួសារ

នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ីរួមជាមួយ ក្រុមការងារ ស្ថានទូត បានចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ស្បៀងអាហារចែកជូនប្រជាជនកម្ពុជា ចំនួន ១០០គ្រួសារ នៅតំបន់ Mur រដ្ឋចូហូរ ដែលំពុងជួបការខ្វះខាត ក្នុង អំឡុងពេល ប្រទេស ម៉ាឡេស៊ី បានបិទខ្ទប់ប្រទេស និងបន្តរិតបន្តឹង វិធានការ ក្នុង ការប្រយុទ្ធប្រឆាំង នឹង ជំងឺ កូវីដ -១៩។

ក្នុង ឱកាស ចុះ សួរ សុខទុក្ខ នេះដែរ ឯកអគ្គរាជទូតបានជួយឧបត្ថម្ភ ថវិកាមួយចំនួនដល់ស្ត្រីមានផ្ទៃពោះ ចំនួន ១២នាក់ និងអ្នកជំងឺមហារីក១នាក់ផងដែរ។ដោយ/សួង ពិសិដ្ឋ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner