ខេត្តប៉ៃលិន ឆ្លងថ្មី១៣នាក់ (Video Inside)
ខេត្តប៉ៃលិន ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៣នាក់ ថែម ទៀត ដែលជាតួលេខឆ្លងកើនឡើងចំនួន៧នាក់បើធៀបនឹងម្សិលមិញ។
យោងតាមរដ្ឋបាលខេត្ត, អ្នកឆ្លងកូវីដ ទាំង១៣នៅថ្ងៃនេះ គឺជាពលរដ្ឋរបស់នៅក្នុងខេត្តប៉ៃលិនម្នាក់, ពលករដែលទើបវិលត្រលប់មកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌល រួមមានពលរដ្ឋដែលរស់នៅក្នុងខេត្ដសៀមរាប២នាក់, ខេត្តបាត់ដំបង ៥នាក់ និងខេត្តព្រៃវែង២នាក់ និងឆ្លងលើពលករមកពីប្រទេសថៃ២នាក់។