នាយករដ្ឋមន្រ្តីកាណាដា 🇨🇦 លោក Justin Trudeau ត្រូវបានក្រុមអ្នកតវ៉ាគប់ថ្មក្រួសដាក់ កំឡុងពេលលោកឃោសនាយុទ្ធនាការបោះឆ្នោត ប៉ុន្តែលោកមិនបានរងរបួសធ្ងន់ធ្ងរទេ
អត្ថបទដោយ៖
AMS OneMinute
នាយករដ្ឋមន្រ្តីកាណាដា 🇨🇦 លោក Justin Trudeau ត្រូវបានក្រុមអ្នកតវ៉ាគប់ថ្មក្រួសដាក់ កំឡុងពេលលោកឃោសនាយុទ្ធនាការបោះឆ្នោត ប៉ុន្តែលោកមិនបានរងរបួសធ្ងន់ធ្ងរទេ។ នេះបើតាម BBC ថ្ងៃទី៨ កញ្ញា ២០២១។
យុទ្ធនាការរបស់លោកត្រូវបានរំខានដោយការធ្វើបាតុកម្មប្រឆាំងនឹងយុទ្ធនាការចែកចាយវ៉ាក់សាំងកូវីដ១៩ និងវិធានការរឹតត្បិតផ្សេងៗទៀតនៅកាណាដា។
មេដឹកនាំសេរីនិយម បញ្ជាក់ថាសកម្មភាពរបស់ក្រុមបាតុករបែបនេះ គឺមិនអាចទទួលយកបានឡើយ។ គ្មាននរណាម្នាក់គួរបំពេញតួនាទីដោយស្ថិតនៅក្រោមការគំរាមកំហែងនៃអំពើហឹង្សា ឬអំពើដែលអាចធ្វើឱ្យពួកគេមានគ្រោះថ្នាក់ឡើយ។
ប្រភព៖ BBC