ទេសភាពបៃតងខៀវខ្ចី នៅបរិវេណស្រះស្រង់
ស្របពេលដែលរដូវធ្លាក់ភ្លៀងមកដល់ បានផ្តល់អំណោយផលដល់រុក្ខជាតិលាស់ស្លឹកត្រួយខ្ចី ចោលម្លប់ត្រជាក់ធ្វើឱ្យបរិវេណមុខស្រះស្រង់ពោរពេញដោយភាពស្រស់ស្អាត ជាទីរម្យនាដល់សាធារណជនគ្រប់រូប។
ទេសភាពបៃតង និងសោភ័ណភាពស្រស់បំព្រងនៅមុខស្រះស្រង់កំពុងទាក់ទាញភ្នែកទេសចរដែលមកកម្សាន្តនៅទីនេះ៕
អាជ្ញាធរជាតិអប្សរា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕