ខេត្តព្រៃវែង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៧នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់បន្ថែមទៀត

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋដែលរស់នៅក្នុង ស្រុកស្វាយអន្ទរ ចំនួន ១១នាក់,ស្រុកកំចាយមារចំនួន ៥នាក់,ក្រុងព្រៃវែងចំនួនម្នាក់,ស្រុកព្រះស្ដេច ចំនួន ៣នាក់,ស្រុកកញ្ជ្រៀច ចំនួន ៣នាក់,ស្រុកកំពង់ត្របែក ចំនួន ៣នាក់,ស្រុកសុីធរកណ្ដាល ចំនួន ៣នាក់,ស្រុកពោធិ៍រៀងចំនួន ២នាក់,ស្រុកពាមរក៍ ចំនួន ២នាក់,ស្រុកពារាំង ម្នាក់,ស្រុកេមសាងម្នាក់ និងមកពីខេត្តកណ្តាល២នាក់។ ចំណែកអ្នកថ្មីទាំង២នាក់នោះគឺ ទី១ ជាស្រ្តី ឡាត យ៉ុន អាយុ៧៤ឆ្នាំ រស់នៅស្រុកកញ្ជ្រៀច និងទី២ ជាស្រ្តិអាយុ៦៣ឆ្នាំ រស់នៅក្នុងស្រុកមេសាង។ ខេត្តព្រៃវៃងមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៦ពាន់០២៨នាក់ ព្យាបាលជាសះស្បើយ ចំនួន៥ពាន់៥៣៣នាក់ និងមានអ្នកស្លាប់ចំនួន១៩៩នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner