ក្រុមភ្នំពេញក្រោនទទួលបាន៣ពិន្ទុ ខណៈក្រុមខេត្តព្រៃវែង និងណាហ្គាវើលដ៏ ត្រូវពន្យាជាណ្តោះអាសន្ន ដោយសារពាក់ព័ន្ធកូវីដ-១៩

បើតាមគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឱ្យដឹងថា ការប្រកួត(សប្តាហ៍ទី១២ ) រវាងក្លិបបាល់ទាត់ខេត្តព្រៃវែង និងណាហ្គាវើលដ៏ត្រូវពន្យាការប្រកួតជា បណ្តោះអាសន្នសិន ដោយមូលហេតុការសង្ស័យលើមន្រ្តីរបស់ក្លិបណាហ្គាវើលដ៏ពាក់ព័ន្ធនឹងជំងឺកូវីដ -១ ៩ ។

ប្រភពដដែល បានបញ្ជាក់ថា កាលថ្ងៃទី០៧ / ០៩ / ២០២១ មន្រ្តីក្លឹបមួយរូបនេះបានធ្វើតេស្តរហ័ស ដែលលទ្ធផលតេស្ត គឺវិជ្ជមានជាមួយគ្នានេះផងដែរសំណាករបស់មន្រ្តីរូបនេះត្រូវ បានបន្តយកទៅធ្វើតេស្ត PCR ។ ខណៈដែលមន្ត្រី និងកីឡាករដ៏ទៃទៀតដែល (អវិជ្ជមាន) ត្រូវរង់ចាំលទ្ធផលវិភាគបញ្ជាក់របស់មន្ត្រីខាងលើសិន ។


រីឯមួយប្រកួតទៀត នគរបានគរបាលជាតិចាញ់ ក្រុមភ្នំពេញក្រោន ១:៤ នៅកីឡដ្ឋាន 7NG ។
ឆ្លងកាត់៩១០ប្រកួត ក្រុមនគរបាលជាតិ មិនដែលឈ្នះ ស្មើ ៣ និងនិងចាញ់៧ ( នៅសល់២ប្រកួត ) មាន៣ពិន្ទុ ខណៈ ១០ ប្រកួតរបស់ភ្នំពេញ ក្រោន ឈ្នះនះ៧ ស្មើ៤ និង មិនដែលចាញ់ឈរនៅលេខ២ នៅសល់២ប្រកួត មុនបញ្ចប់ ជើងទី១ ខណ:ក្រុមវិសាខា ឈរលេខ១ មាន២៥ពិន្ទុ ឆ្លងកាត់១១ប្រកួត ឈ្នះ៧ ស្មើ៤ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner