សេតវិមាន៖ សហរដ្ឋអាមេរិកមិនប្រញាប់ប្រញាល់ទទួលស្គាល់រដ្ឋាភិបាលចាំផ្ទះរបស់តាលីបង់ឡើយ
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកហាក់ដូចជាមិនប្រញាប់ប្រញាល់ទទួលស្គាល់រដ្ឋាភិបាលចាំផ្ទះរបស់អាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយក្រុមតាលីបង់ឡើយ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់អ្នកកាសែតថា គ្មាននរណាម្នាក់នៅក្នុងរដ្ឋបាលប្រធានាធិបតី ចូ បៃដិន នឹងណែនាំថា តាលីបង់ត្រូវបានគោរព និងផ្តល់តម្លៃជាសមាជិកសហគមន៍ពិភពលោកឡើយ ហើយថា ជួរគណៈរដ្ឋមន្ត្រីចាំផ្ទះ ក្នុងនោះក៏រួមមានទាំងសមាជិកក្រុមតាលីបង់ដែលត្រូវបានកងកម្លាំងអាមេរិកចាប់ឃុំខ្លួនផងដែរ។ លោកស្រីបន្ថែមថា “យើងមិនបានផ្តល់សុពលភាពនោះទេ ហើយយើងក៏មិនប្រញាប់ប្រញាល់ទទួលស្គាល់ដែរ។ មានអ្វីជាច្រើនដែលពួកគេត្រូវធ្វើជាមុនសិន”។
លោកស្រី Psaki បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិកំពុងឃ្លាំមើលយ៉ាងដិតដល់ ថាតើពួកតាលីបង់នឹងអនុញ្ញាតឱ្យមនុស្សដែលចង់ចាកចេញពីអាហ្វហ្គានីស្ថានអាចធ្វើបានដែរឬទេ និងគោរពសិទ្ធិស្ត្រី។ សហរដ្ឋអាមេរិកក៏កំពុងចូលរួមជាមួយតាលីបង់ផងដែរ ដើម្បីទទួលបានពលរដ្ឋអាមេរិក សហការីក្នុងតំបន់ និងអ្នកផ្សេងទៀតចេញពីអាហ្វហ្គានីស្ថាន៕ ប្រភព៖ NHK

