៩ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ក្រសួងកសិកម្ម ទទួលជំនួយជាង៣លានដុល្លារពីសាធារណរដ្ឋកូរ៉េ សម្រាប់គម្រោងអភិវឌ្ឍការដាំដុះបន្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ នៅខេត្តមណ្ឌលគិរី ពីឆ្នាំ២០២១-២០២៤ – ថ្មីៗ

២. គោលនយោបាយជាតិស្តីពីស្វាយចន្ទី ទំនងជាអាចអនុម័តផ្លូវការនាចុងឆ្នាំ២០២១ ដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយទៅទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក – AMS Economy

៣. ខេត្តកំពតគ្រោងនឹងសាងសង់រោងចក្រផលិត ទឹកស្អាតថ្មីមួយទៀត ដែលមានតម្លៃជាង ១លានដុល្លារ និងមានទីតាំងស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ កំពត ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានប្រើប្រាស់ – កម្ពុជាថ្មី

៤. កងទ័ពជើងទឹកអាមេរិក គ្រោងបង្កើតក្រុមការងារថ្មីមួយ ដែលរួមបញ្ចូលទាំងដ្រូនអាចបើកលើមេឃ លើទឹក និងក្រោមទឹក ក្រោយការវាយប្រហារតាមសមុទ្រជាច្រើនឆ្នាំដែលកំពុងបន្តជាមួយអុីរ៉ង់ – Washington Post

៥. អតីតប្រធានាធិបតី Ashraf Ghani បានប្រកាសសុំទោសប្រជាជនអាហ្វហ្កានីស្ថានទាំងអស់ ចំពោះការធ្វើឱ្យរដ្ឋាភិបាលដួលរលំ និងមិនបានផ្ដល់ស្ថិរភាពឱ្យប្រទេស ខណៈលោកនៅតែបដិសេធថា លោកមិនបានយកលុយរាប់លានដុល្លារតាមខ្លួននោះទេ – BBC

ads banner