រដ្ឋបាលរាជធានីបន្តផ្អាកសកម្មភាពការងារមុខរបរមានហានិភ័យខ្ពស់១៤ថ្ងៃបន្ថែមទៀត (Video Inside)

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តផ្អាកសកម្មភាពការងារមុខរបរដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ចំនួន១៤ថ្ងៃថែមទៀត ទន្ទឹមនឹងតួលេខវីរុសបំប្លែងថ្មី Delta កាន់តែមានការកើនឡើងក្នុងរាជធានី។ ចំណាត់ការ រដ្ឋបាលផ្អាកសកម្មភាព១៤ថ្ងៃរវាងពីថ្ងៃទី១០ដល់២៣ កញ្ញា ឆ្នាំ២០២១ ក៏រួមទាំងការផ្អាកជួបជុំជាលក្ខណៈឯក ជននោះថែមទៀត។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ សកម្មភាពការងារ មុខរបរឬអាជីវ កម្មដែលមានហានិភ័យខ្ពស់ដូចជាគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ដែលមិនទាន់មានគោល ការណ៍អនុ ញ្ញាតឲ្យបើកដំណើរការឡើងវិញ ត្រូវបន្តធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ, អាជីវកម្មក្លឹប កម្សាន្តគ្រប់

ប្រភេទរួមមានខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន, កាស៊ីណូ, រមណីយ ដ្ឋាន, សាមន្ទីរ, សួន កុមារ និងសួន កម្សាន្តនានា, អាជីវកម្មម៉ាស្សា សូណា និងស្ទឹមគ្រប់ប្រភេទ, ហាងលក់ និង សេពគ្រឿងស្រវឹង គ្រប់ប្រភេទ, រោង ភាពយន្ត រោងសម្តែងសិល្ប: ក្លឹបហាត់ប្រាណ និងមជ្ឍមណ្ឌលកីឡា គ្រប់ ប្រភេទនឹងត្រូវផ្អាក សកម្មភាពជាបន្ត ទៀតរហូតដល់ថ្ងៃទី២៣កញ្ញា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner