សេចក្តីជូនដំណឹងស្តីពី ការរៀបចំសន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈ ៩ខែដើមឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត
ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនក្រសួងស្ថាប័នពាក់ពន្ធ័ ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ជ្រាបថា ដោយយោងតាម “ផែនទីចង្អុលផ្លូវ ស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ (Covid-19)” និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍នឹងរៀបចំ “សន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីគណៈកម្មការអភិវឌ្ឍទេសចរណ៏រាជធានី-ខេត្តទាំង២៥ មន្ទីរទេសចរណ៍រាជធានី-ខេត្ត វិស័យឯកជន និងភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន ZOOM។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕