កិច្ចប្រជុំស្តីពីផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១២-១៣ ខែកញ្ញា

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនគណៈប្រតិភូជាន់ខ្ពស់ចិន ដឹកនាំដោយ ឯកឧត្តម wang Yi ទីព្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ។

កិច្ចប្រជុំបានធ្វើឡើងនៅនាយកដ្ឋានអង្គរក្ស ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីប្រធាននាយករដ្ឋអង្គរក្ស និងមន្ត្រីស្ថានទូតចិនចូលរួមផងដែរ។
តាមកម្មវិធីដែលបានគ្រោងទុក លោក វ៉ាង យី និងអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងមានជំនួបពិភាក្សាការងារជា មួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ លោក វ៉ាង យី និងសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមពិធីប្រកាសប្រគល់និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner