ហេតុផលចំនួន២ធ្វើឲ្យ ឈឿន ល្វៃ ព្រមជួប ព្រុំ សំណាង នៅពាក់កណ្តាលខែកញ្ញានេះ
អត្ថបទដោយ៖
ចាន់ វិចិត្រ
អ្នកប្រដាល់គុនខ្មែរកម្ពស់ ១,៨៥ កីឡាករ ឈឿន ល្វៃ បានព្រមប្រកួតជាមួយខ្លាចាស់ព្រុំ សំណាង គ្មានគូប្រកួត និងជាបេក្ខភាពជម្រើសជាតិគុនខ្មែរ ត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម កី នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១នេះ ។
ឈឿន ល្វៃ អះអាងថា មូលហេតុយល់ព្រមប្រកួតជាមួយកីឡាករ ព្រុំ សំណាង ដែលមិនមែនជាប្រភេទទម្ងន់របស់ខ្លួន ដោយសារមានហេតុចំនួន២ គឺ១. ជួយឲ្យកីឡាករ ព្រុំ សំណាងទទួលបានប្រាក់កម្រៃដោះស្រាយជីវភាព ខណៈពេលបច្ចុប្បន្នគ្មានគូប្រកួត ។ និងទី២ ក្នុងគោលបំណងទទួលបានបទពិសោធន៍ ពីកីឡាកររៀមច្បង ដើម្បីអភិវឌ្ឍក្លាយជាកីឡាករដ៏មានសក្តានុពលនាពេលខាងមុខ ។
សូមបញ្ជាក់ថា កីឡាករ ឈឿន ល្វៃ ត្រៀមជួបជើងខ្លាំង២រូប នាពាក់កណ្តាលខែកញ្ញានេះ ទិ១កឺខ្លាចាស់ខ្សត់គូប្រកួត ព្រុំ សំណាង លើទម្ងន់៧៥គីឡូក្រាម និងកីឡាករ ថៃ រិទ្ធី អ្នកលេងគុនខ្មែរកណ្តាប់ដៃប៉េតុង លើប្រភេទទម្ងន់៧១គីឡូក្រាម ៕
![](https://asset.ams.com.kh/central/media/Sport-H-D-.00_32_53_23.Still320-1024x576.jpg)
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។