កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ស្រី០២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ នៅវេលាម៉ោង ១៣ និង ០០នាទីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមមានដូចខាងក្រោម ៖
-លោក មាស ប៊ុនថន ឋានៈនាយករងមន្ទីប្រឆាំងគ្រឿងញៀន
-លោក អ៉ឹង ហាវ ឋានៈនាយករងមន្ទីប្រឆាំងគ្រឿងញៀន
-លោក ឡូ ភារម្យ ឋានៈ អធិការរងប្រឆាំងគ្រឿងញៀន
-លោក ជុំ ម៉ូឡាំង ឋានៈ នាយប៉ុស្តិ៍ព្រែកប្រា
-លោក កូប សឹកគ្រីយ៉ា អនុភូមិព្រែកតាពៅ
ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ស្រី ០២នាក់ នៅចំណុចក្រុម ០៥ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ចំណែកវត្ថុតាងដកហូតបានរួមមាន៖ – ក្រាមពណ៌សរថ្លា ២៤ កញ្ចប់ថង់តូច, -ជញ្ជីងថ្លឹងគ្រឿញៀន ០១, -ឧបករណ៍ជក់គ្រឿងញៀន០១ចំនួន។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមច្បាប់៕ធ.ដ