នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ នាយទាហាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ ការពារជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាព និងបំរើប្រជាជនដោយឥតលាក់ខ័ណ្ឌ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្តាំផ្ញើរដូច្នេះ នៅក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ ទិសដៅអនុវត្តន៍ ឆ្នាំ២០២០ និងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញកាំភ្លើងធំ ឆ្នាំ២០២០ (ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ.ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០)។


 
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងថា យើងអរគុណសន្តិភាព នេះជាពាក្យស្លោករបស់សម្តេចតេជោ ហ៊ុនសែន បានលើកឡើង និងជាស្ថាបនិកនៃសុខសន្តិភាពនៅកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ដោយសារកត្តាអំណោយផលនៃសុខសន្តិភាព យើងមានលទ្ធភាពច្រើន ក្នុងការបន្តកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ដើប្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ ដូចគ្នានឹងអ្វីដែលប្រទេសធំតូចនៅក្នុងពិភពលោកកំពុងធ្វើផងដែរ ពីព្រោះនៅក្នុងដំណើរនៃការអភិវឌ្ឍប្រទេស អ្វីៗក៏មិនអាចគ្រប់គ្រាន់ដែរ។

អ្វីដែលសំខាន់ គឺយើងបានរស់ យើងមានជីវិត និងអាចបន្តដំណើរទៅមុខឥតថយក្រោយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកទឹកចិត្តនិងជំរុញឲ្យនាយទាហាន និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បន្តការបំពេញតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួនបន្ថែមទៀត ក្នុងនោះការអនុវត្តឲ្យបានម៉ឺងមាត់នូវអភិក្រមទាំង៥របស់រាជរដ្ឋាភិបាល បទបញ្ជារបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃខ.ភ.ម ដែលបានដាក់ចុះ។

តាមរបាយការណ៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ បានឲ្យដឹងថា
បញ្ជាការដ្ឋានកាំភ្លើងធំ ក្នុងរយៈពេលកន្លងមក បានខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិ ទទួលបានស្នាដៃ និងជោគជ័យជាច្រើន ដូចជា ការងារត្រៀមប្រយុទ្ធនៅតាមបណ្ដាពោលយសំខាន់ៗ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ ធានាបានទាំងកម្លាំងប្រយុទ្ធ អាវុធសម្ភារៈបច្ចេទេសបានយ៉ាងល្អ ពេលមានសភាពការណ៍កើតឡើង ធានាប្រយុទ្ធ បានភ្លាមនិងមានប្រសិទ្ធិភាព ។ ចូលរួមជាមួយបញ្ជាការដ្ឋានអង្គរការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យធំៗជាតិ , អន្តរជាតិ និងត្រៀម វាយកំទេចគ្រប់រូបភាពកម្លាំងអមិត្តដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

ចូលរួមយ៉ាងសកម្មក្នុងការកសាងអង្គភាព ទាំងនៅទីបញ្ជាការទំនេះ និងទីបញ្ជាការជួរមុខដ៏ទៃទៀត ដោយកសាងអគារស្នាក់នៅ រោងឃ្លាំង និងហេដ្ឋារចនាសម្ព័ន្ធសម្រេចបានសមិទ្ឋផលជាច្រើនទៀត ។ បានចូលរួមធ្វើលំហាត់សមយុទ្ធ ហនុមានមាស នាគមាស និងកម្មវិធីផ្សេងៗជាច្រើនទៀត ហើយសុទ្ធតែទទួលបាន ជោគជ័យ ជាមួយនេះ អង្គភាពក៏បានបញ្ជូនកម្លាំងចូលរួមមនុស្សធម៌ ជួយសង្គ្រោះកាបាក់រលំអតារនៅខេត្ត ព្រះសីហនុនិង ខេត្ត កែប ។ ក្រៅពីនេះ អង្គភាពបានខិតខំយកចិត្តទុកដាក់លើការហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញ ទាំងក្នុងនិងក្រៅប្រទេសជាច្រើនវត្ត ដើម្បីបង្កើនសមត្ថភាពជំនាញ ឆ្លើយតបបាន ការប្រើប្រាស់រាល់សព្វាវុធធុនធ្ងន់ទំនើបៗដែលបានបំពាក់ ។

ក្នុងឪកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ មានថវិកាចំនួន ២០លានរៀល រួមនឹងអង្ករ ១០តោន រួមនិងគ្រឿងឧបភោគបរិភោគជាច្រើនទៀត ព្រមទាំងចែកជូនថវិកាដល់នាយ ពលទាហានផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner