ជនជាតិហ្វីលីពីនឈ្លោះប្រកែកគ្នា រួចយកកាំបិតនិងកន្ត្រៃចាក់គ្នា បណ្តាលឱ្យស្លាប់ ២នាក់ និងរងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ មានករណីជនជាតិហ្វីលីពីន ៣នាក់ ស្រីម្នាក់ បានឈ្លោះប្រកែកគ្នា រួចបានយកកាំបិតនិងកន្ត្រៃចាក់សម្លាប់គ្នា បណ្តាលឱ្យស្លាប់ ២នាក់ ស្រី្តម្នាក់ បុរសម្នាក់ និងរងរបួសធ្ងន់ម្នាក់ តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះ គីជាជនជាតិហ្វីលីពីន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២១ នៅខុនដូរលេខ២៥ ស្ថិតនៅតាមបណ្តោយផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជ្យធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ YABES FERMIN JR SUYAT ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិហ្វីលីពីន ស្នាក់នៅខុនដូរខាងលើ មុខរបរ ម្ចាស់អាផាតមិន (ឃាត់ខ្លួនបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យខេម៉ា) ត្រូវជាបងបង្កើតរបស់ជនរងគ្រោះឈ្មោះ Grace Yabes Suyat ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា ហេតុការណ៍ខាងលើនេះ ដោយជនសង្ស័យទាំង៣នាក់ខាងលើនេះ បានឈ្លោះប្រកែតគ្នាយ៉ាងខ្លាំង ក្រោយមក ក៏បានយកកាំបិតនិងកន្ត្រៃមកចាក់គ្នាទៅវិញទៅមក បណ្ដោលឱ្យស្លាប់ស្រី្តម្នាក់ បុរសម្នាក់និងរងរបួសធ្ងន់ម្នាក់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្ត តើទំនាស់ខាងលើនោះ កើតឡើងមកពីអ្វី ខណៈដែរបុរសដែលជាជនសង្ស័យកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យ ដោយកំពុងសង្គ្រោះបន្ទាន់ ចំណែកឯ សពរងចាំស្ថានទូតមកយកតំកល់នៅវត្តផងដែរ៕ ដោយ/ ឆៃហួតប៊ុនធីនិងភារ៉

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner