ប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន លើកឡើងថា ពិភពលោកទាំងមូលត្រូវរួមសាមគ្គីគ្នា ដូចទៅនឹងអ្វីដែលចិន កំពុងបានអនុវត្តក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺCovid-19

អត្ថបទដោយ៖
ធី ដា

ជគុណ សៅរ៍ តារាវី ជាព្រះគ្រូចៅអធិការវត្តមង្គលមានលក្ខណ៍ និងជា ប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន បានមានថេរដីការថា ពិភពលោកទាំងមូលត្រូវរួមសាមគ្គីគ្នាដូចទៅនឹងអ្វីដែលចិន កំពុងបានអនុវត្តក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺCovid-19។ ចិនគឺជាអ្នកដែលបានចែករំលែកព័ត៌មាន ប្រកបដោយតម្លាភាព និងបានចូលរួមយ៉ាងសកម្ម ឆ្លើយតបនឹងសកម្មភាពនានា ប្រឆាំងនឹងការរីករាលដាលនៃជំងឺCovid-19។ មានថេរដីការនេះធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តមង្គលមានលក្ខណ៍ នៅក្នុងពេលធ្វើបទបង្ហាញស្តីពី ការផ្តល់ព័ត៌មានពិតលើការស្រាវជ្រាវពី ប្រភពនៃមេរោគ Covid-19 ។

ជាមួយគ្នានេះដែរ ព្រះតេជគុណបានលើកយកនូវទស្សនៈរបស់ ឯកឧត្តម Xi Jinping ដែលបានថ្លែងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសចិន បានប្រឹងប្រែងដោយលះបង់គ្រប់បែបយ៉ាងដើម្បីចូលរួមជួយសង្រ្គោះអ្នកជំងឺCovid-19 ព្រោះនេះជាការគោរពចំពោះតម្លៃមនុស្ស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។ ក្នុងន័យនេះ យើងឃើញថា មានសកម្មភាពមនុស្សធម៌ជាច្រើននៅទូទាំងពិភពលោកដែលបានផ្តើមដោយប្រទេសចិន ដែលក្នុងនោះកម្ពុជាក៏ទទួលបានផលពីសកម្មភាពនេះផងដែរ។

ជាក់ស្តែងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្នុងនាមជាមិត្តល្អរបស់ចិន ទើបនៅទូទាំងប្រទេសកម្ពុជានិយាយរួម ព្រះសង្ឃ និងពុទ្ធបរិស័ទនៅវត្តមង្គលមានលក្ខណ៍និយាយដោយឡែកសុទ្ធតែបានទទួលការចាក់ថ្នាំវ៉ាក់សាំងប្រឆាំងនឹងCovid-19ដែលជាជំនួយមួយផ្នែកធំនិងច្រើនបំផុតពីប្រទេសចិន។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌នានារបស់សមាគមពុទ្ធសាសនិកកម្ពុជា-ចិនដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងCovid-19 ហើយជាពិសេសគឺការចែករំលែកនូវព័ត៌មានពិតប្រាកដស្តីពីការប្រយុទ្ធប្រឆាំងនឹងCovid-19 របស់ប្រទេសចិន ដែលកំពុងទទួលរងនូវការលាបពណ៌យ៉ាងអយុត្តិធម៌ពីអាមេរិក ដែលអាមេរិកកំពុងបង្វែរស្ថានការណ៍ និងកំពុងប្រើប្រាស់លេសCovid-19លាក់បាំងកំសោយរបស់ខ្លួនក្នុងការគ្រប់គ្រងការរីករាលដាលនៅក្នុងប្រទេសរបស់ខ្លួន ហើយយកលេសនេះប្រើប្រាស់ក្នុងរូបភាពនយោបាយចោទប្រកាន់មកលើចិន។

សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង សមាគមពុទ្ធសាសនិកកម្ពុជា-ចិនក៏បានចូលរួមជាមួយបណ្តាសង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជានិយាយដោយឡែក នៅទូទាំងពិភពលោកនិយាយរួម ដើម្បីស្នើដល់អង្គការសុខភាពពិភពលោកសិក្សាស្រាវជ្រាវពីមន្ទីរពិសោធន៍Fort Detrick ដែលអាចជាទីតាំងសង្ស័យនៃប្រភពមេរោគCovid-19៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner