កិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើការងាររៀបចំសៀវភៅកម្រងរូបភាព ស្ដីពីសកម្មភាពការងាររបស់បណ្ឌិត្យសភានគរបាលកម្ពុជា​ សម្រាប់ឆ្នាំ២០២១

ដីឥដ្ឋ៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ប្រធានមន្ទីរចាត់ការ និងជាប្រធានក្រុមការងាររៀបចំសៀវភៅកម្រងរូបភាព ស្ដីពី សកម្មភាពការងាររបស់បណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើការងាររៀបចំ សៀវភៅកម្រងរូបភាពស្ដីពីសកម្មភាពការងាររបស់បណ្ឌិត្យសភានគរបាលកម្ពុជា ប្រចាំខែសីហានិងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom) ដោយមានការចូលរួមពីសមាជិកទាំងអស់នៃក្រុមការងារ។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ឯកប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ចំពោះសមាជិកទាំងអស់នៃក្រុមការងារ ដែលតំណាងឱ្យអង្គភាពទាំងអស់ ចំណុះបណ្ឌិត្យសភានគរបាលកម្ពុជា ដោយបានធ្វើការលើកឡើងនូវការអនុវត្ដតួនាទីភារកិច្ចរបស់ក្រុមការងារផងដែរ។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ឈឿង រ៉ាន់យ៉ា អនុប្រធានមន្ទីរចាត់ការ និងជាអនុប្រធានអចិន្រ្ទៃយ៍នៃក្រុមការងារ ធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងាររៀបចំសៀវភៅកម្រងរូបភាពស្ដីពី សកម្មភាពការងាររបស់បណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់ឆ្នាំ២០២១ ជូនអង្គប្រជុំជ្រាប។

ជាកិច្ចបន្ត លោកវរសេនីយ៍ឯក ឈឿង រ៉ាន់យ៉ា អនុប្រធានអចិន្រ្ទៃយ៍នៃក្រុមការងារ ក៏បានធ្វើបទបង្ហាញបន្ថែម ពាក់ព័ន្ធនឹងការងារបច្ចេកទេសមួយចំនួនក្នុងការប្រមូលនិងរៀបចំរូបភាពសកម្មការងាររបស់អង្គភាពចំណុះឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា មុននឹងធ្វើការបញ្ជូនមកក្រុមការងារជំនាញ។ ជាកិច្ចបន្ទាប់ លោកឧត្តមសេនីយ៍ឯក ប្រធានមន្ទីរចាត់ការ និងជាប្រធានក្រុមការងាររៀបចំសៀវភៅកម្រងរូបស្ដីពីសកម្មភាពការងាររបស់បណ្ឌិត្យសភានគរបាលកម្ពុជា បានណែនាំការងារនិងបានដាក់ទិសដៅការងារមួយចំនួនជូនដល់ការិយាល័យចំណុះមន្ទីរចាត់ការ ដូចខាងក្រោម៖

១- ត្រូវមានស្មារតីទទួលខុសត្រូវយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបំពេញការងារ
២- ការបញ្ជូននិងប្រមូលកម្រងរូបភាពនិងខ្លឹមសារនៃសកម្មភាពការងាររបស់អង្គភាពចំណុះ ត្រូវបានកំណត់យកត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់
៣- បន្តចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការណែនាំ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។

ចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា បានថ្លែងអំណរគុណចំពោះ សមាជិកអង្គប្រជុំទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងអង្គប្រជុំនេះ និងបានស្នើសុំឱ្យសមាជិកទាំងអស់នៃក្រុមការងារត្រូវបន្តជំរុញយកចិត្តទុកដាក់ក្នុងការរៀបចំនិងបញ្ជូនកម្រងរូបភាពនិងខ្លឹមសារនៃសកម្មភាពការងារ របស់អង្គភាពឱ្យបានទាន់ពេលនិងមានប្រសិទ្ធភាពខ្ពស់។ អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង១០និង៣០នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំដដែល ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner