ការនាំចេញ​កាហ្វេ​វៀតណាម​ទៅ​អង់គ្លេស​ធ្លាក់ចុះ​ ​ខ្វះ​គុណភាព​​

​ការនាំចេញ​កាហ្វេ​របស់​វៀតណាម​ទៅ​អង់គ្លេស​ធ្លាក់ចុះ​ ​ក្នុង​ពាក់កណ្តាល​ឆ្នាំ​២​០​២​១​ ​ក្រោយពេល​ផលិតផល​របស់​ខ្លួន​បរាជ័យ​បំពេញ​តម្រូវ​ការ​គុណភាព​ ​និង​ការប្រើប្រាស់​របស់​អតិថិជន​ ​ហើយ​រលក​ទី​៤​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​វាយប្រហារ​ប្រទេស​នេះ​ ​ក៏​ប៉ះពាល់​ដល់​សកម្មភាព​នាំចេញ​ដែរ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​វៀតណាម​ ​V​N​express​។​

​ប្រភព​បន្ត​ថា​ ​ការនាំចូល​កាហ្វេ​របស់អ្នកផ្គត់ផ្គង់នានាទៅ​អង់គ្លេស​ភាគច្រើន​ ​កើន​ឡើង​ ​ក្នុង​ពេល​កន្លះ​ឆ្នាំ​មកនេះ​ ​លើកលែងតែ​អ្នកផ្គត់ផ្គង់​ ២​ ​គឺ​វៀតណាម​ ​និង​ហុង​ឌុ​យ​រ៉ា​ស់​។​ ​ការនាំចេញ​កាហ្វេ​វៀតណាម​ទៅ​អង់គ្លេស​គឺ​ប្រភេទ​កាហ្វេ​ឆៅ​ ​ឬ​ ​កាហ្វេ​ពាក់កណ្តាល​សម្រេច​។​ ​អ្នកជំនាញ​ថា​ ​ឧស​ហ្សា​ហ​កម្ម​កាហ្វេ​វៀតណាម​គួរតែ​ព្យាយាម​បង្កើន​ការ​បំពេញ​តម្រូវ​ការ​​ ​និង​បង្កើន​រសជាតិ​ ​ដើម្បី​ជំរុញ​ការនាំចេញ​។​

​ប្រភព​ថា​ ​កន្លះឆ្នាំមកនេះ ការនាំចេញ​កាហ្វេ​វៀតណាម​ទៅ​អង់គ្លេស​ធ្លាក់ចុះ​ ​៤​៨​.​៤​ភាគរយ​ ​គឺ​មាន​ត្រឹម​១​៦​៤​០​០​តោន​ ​រីឯ​តម្លៃ​វិញ​ ​ធ្លាក់ចុះ​ ​៤​៩​.​៣​ភាគរយ​ ​គឺ​ត្រឹម​២​៩​លាន​ដុល្លារ​អាមេរិក​។​ ​តម្លៃ​ភាគ​ហ៊ុន​កាហ្វេ​វៀតណាម​ធ្លាក់ចុះ​ ​ពី​២​៧​.​៣​២​ភាគរយ​ ​មក​១​៦​.​៣​៥​ភាគរយ​។​

​គួរ​បញ្ជាក់​ថា​ ​វៀតណាម​គឺជា​ប្រទេស​ផលិត​កាហ្វេ​ធំបំផុត​លំដាប់​ទី​២​ ​លោក​ពិភពលោក​ ​បន្ទាប់ពី​ប្រេស៊ីល​ ​លេខ​១​។​ ​កាលពីឆ្នាំមុន​ ​ការនាំចេញ​របស់​វៀតណាម​ធ្លាក់ចុះ​ ​ដោយ​នាំចេញ​បាន​តម្លៃ​ ​២​.​៧​៤​ពាន់​លាន​ដុល្លារ​អាមេរិក​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner