កម្លាំងនគរបាលខណ្ឌឬស្សីកែវ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ៦នាក់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សូមបានបើកប្រតិបត្តិការបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២២យប់ នៅចំណុចភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ (ស្រី ០១នាក់) មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ទូច ប៉ុន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរ កម្មករ ។ ២-ឈ្មោះ គុយ សុដា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មករ ។ ៣-ឈ្មោះ ស៊ុន សុខមាន ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មករ ។ វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនក្រាមពណ៌សថ្លាសង្ស័យចំនួន ០១កញ្ចប់ធំ (ជារបស់ជនសង្ស័យឈ្មោះ ទូច ប៉ុន) , ម៉ូតូ ០១គ្រឿង ០១គ្រឿង ម៉ាក វីនន័រ (Vineer) ពណ៍ ខ្មៅ គ្មានស្លាកលេខ និងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង ។

លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ក្រោយពីធ្វើការសាកសួរទៅលើជនសង្ស័យទាំង ០៣នាក់ និងផ្អែកលើចម្លើយរបស់ជនសង្ស័យឈ្មោះ ទូច ប៉ុន បានសារភាពថា ខ្លួនបានទិញ គ្រឿងញៀនទាំងនេះពីបុរសម្នាក់ឈ្មោះ អាស៊ិច នៅម្តុំផ្សារឧត្តុង្គ ទើបកម្លាំងសមត្ថកិច្ចផ្នែកជំនាញ នៃអធិការដ្ឋាន បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្កើតក្រុមប្រតិបត្តិការ ០១ក្រុម បន្តនីតិវិធីឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ អាស៊ិច នៅចំណុចជិតផ្សារឧត្តុង្គស្ថិតនៅផ្លូវជាតិលេខ៥ ខេត្តកំពង់ស្ពឺ និងបានធ្វើការសួរចម្លើយភ្លាមៗទៅលើជនសង្ស័យឈ្មោះ អាស៊ិច ហើយជនសង្ស័យនេះបានឆ្លើយសារភាពថាខ្លួនបានទិញគ្រឿងញៀនពីស្រ្តីម្នាក់ឈ្មោះ កៅ យឿន ភេទស្រី អាយុ៤០ឆ្នាំ ។

ខណៈពេលទទួលបានចម្លើយរបស់ជនសង្ស័យឈ្មោះ អាស៊ិច ភ្លាម ក្រុមប្រតិបត្តិការបានបន្តនីតិវិធីដោយឲ្យជនសង្ស័យទំនាក់ទំនងទៅស្រ្តីដែលលក់គ្រឿងញៀនឲ្យ ហើយជនសង្ស័យឈ្មោះ កៅ យឿន បានណាត់ឲ្យឈ្មោះ អាស៊ិច ឲ្យមកជួបនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈតេលា ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយជនសង្ស័យឈ្មោះ កៅ យឿន បានប្រើឲ្យឈ្មោះ អ៊ូ ណាង ភេទប្រុស ជាអ្នករត់ម៉ូតូឌុប មកទទួលជនសង្ស័យឈ្មោះ អាស៊ិច នៅវេលាម៉ោង ១៧:៣០នាទី ក្រុមប្រតិបត្តិការបានធ្វើការឃាត់ខ្លួនឈ្មោះ អ៊ូ ណាង ហើយបន្តឲ្យឈ្មោះ អ៊ូ ណាង នាំទាក់ទងតាមរយៈទូរសព្ទ័ដៃឲ្យឈ្មោះ កៅ យឿន មករងចាំនៅមុខយឿត្រីព្រែកព្នៅ ទើបក្រុមប្រតិបត្តិការឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កៅ យឿន បាននៅចំណុចមុខយឿត្រីព្រែកព្នៅ ស្ថិតនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់នីវិធីធ្វើការសាកសួរយកចម្លើយ និងអាចឈានដល់ការបន្តនីតិវិធីបន្ថែមទៀត ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner