ឯកឧត្តម គួច ចំរើន បានអញ្ជើញជួបសំណេះ សំណាល ជាមួយកងកម្លាំងកងរាជ អាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត និងចុះត្រួតពិនិត្យមើលវត្ថុតាងនៃការចុះបង្រ្កាបកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១

នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ: អភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះ សំណាល ជាមួយកងកម្លាំងកងរាជ អាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត និងចុះត្រួតពិនិត្យមើលវត្ថុតាងនៃការចុះបង្រ្កាបកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានមាន ប្រសាសន៍កោតសរសើរដល់កងកម្លាំងសមត្ថកិច្ច ដែលខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការចុះបង្រ្កាបបទល្មើសទាន់ពេលវេលា ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត និងត្រូវបន្តយកចិត្តទុកដាក់ ខិតខំស្រាវជ្រាវស្វែងរកមុខសញ្ញាដែលមានសេសសល់បន្ថែមទៀត ដើម្បីឈានដល់ការបង្រ្កាប និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កង កម្លាំងទាំង ២ស្ថាប័ន ដោយក្នុង១ស្ថាប័ន ទទួលបានទឹកប្រាក់ចំនួន ១០,០០០,០០០រៀល៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner