កូរ៉េខាងជើងជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលចង្អុលប្រាប់ទិសក្នុងរយៈចម្ងាយឆ្ងាយ

សេអ៊ូល៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តដោយជោគជ័យ នូវគ្រាប់មីស៊ីលចង្អុលប្រាប់ទិសក្នុងរយៈចម្ងាយឆ្ងាយ ឬ គ្រូសមីស៊ីល (cruise missile) ប្រកបដោយជោគជ័យ កាលពីថ្ងៃអាទិត្យម្សិលមិញ។

បើតាមប្រភពដដែល គ្រាប់មីស៊ីលដែលអាចមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយរហូតដល់១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្ររបស់កូរ៉េខាងជើង។ វាគឺជាការធ្វើតេស្តលើកចុងក្រោយហើយ បើគិតចាប់តាំងពីការធ្វើតេស្តគ្រាប់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ កាលពីអំឡុងខែមីនា ឆ្នាំ២០២១។

សូមរំលឹកផងដែរថា កូរ៉េខាងជើងក៏ធ្លាប់បានធ្វើតេស្ត cruise missile នេះម្តងរួចមកហើយដែរ កាលពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទើបឡើងអង្គុយកៅអីសេតវិមានបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី២០ ខែមករា ដើមឆ្នាំនេះ។ ការធ្វើតេស្តលើកនេះត្រូវបានគេមើលឃើញថា ជាការរំលឹកដល់ដំណើរជាប់គាំង នៃកិច្ចចរចានុយក្លេអ៊ែរកាលពីឆ្នាំ២០១៩ ដែលកូរ៉េខាងជើងធ្លាប់បានធ្វើ ជាមួយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ៕ ប្រភព: Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner