លោកប្រធានាធិបតី បៃដិននឹងប្រកាសជំហានថ្មីនៃសម្រាប់ជំងឺកូវីដ១៩ មុនកិច្ចប្រជុំ អ. ស.ប
ប្រធានាធិបតីអាមេរិកលោកចូ បៃដិននឹងប្រកាសពីជំហានថ្មីដើម្បីបន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ មុនកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។
តែទោះជាយ៉ាងណាក្ដី លោកវេជ្ជបណ្ឌិត Vivek Murthy មិនបានបញ្ជាក់ថា ជំហានទាំងនោះនឹងទៅជាយ៉ាងណាទេហើយ សម័យប្រជុំបន្ទាប់នៃមហាសន្និបាតនឹងបើកនៅថ្ងៃអង្គារ ចំណែកថ្ងៃដំបូងនៃការពិភាក្សាទូទៅនឹងមាននៅសប្តាហ៍ក្រោយ។
ថ្លែងប្រាប់សារពត៌មានស៊ីអិនអិន នៅថ្ងៃអាទិត្យនេះ លោក Murthy បានកោតសសើរកិច្ចប្រឹងប្រែងរបស់លោក ប្រធានាធិបតី បៃដិន ក្នុងការពង្រីកការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក។លោកបានមានប្រសាសន៍ថា៖« នឹងមានសកម្មភាពជាច្រើនទៀត ដែលយើងត្រូវបន្តធ្វើការជាពិសេសនៅចំពោះមុខពិភពលោក» ។
លោក បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថាគាត់នឹងតម្រូវឱ្យកម្មករសហព័ន្ធត្រូវតែចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ -១៩ និងផ្តល់ការលើកទឹកចិត្តដល់និយោជកធំ ៗ ដែលតម្រូវឱ្យអ្នកធ្វើកការក្រោមបង្គាប់របស់ពួកគេចាក់វ៉ាក់សាំងឬធ្វើតេស្តទៀងទាត់។
លោកបៃដិនបាននិយាយថា សហរដ្ឋអាមេរិកបានបរិច្ចាគវ៉ាក់សាំងកូវីដ១៩ចំនួន ១៤០ លានដូសដល់ប្រទេសដទៃទៀត។ លោកបានមានប្រសាសន៍ថា« នេះ គឺជាការដឹកនាំរបស់អាមេរិកនៅលើឆាកអន្តរជាតិហើយនោះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ» ។