ក្រសួងការងារ ជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភលើកទី៦៩ ជូនកម្មករសរុប ចំនួន ៣៣៩៨នាក់
អត្ថបទដោយ៖
ធី ដា
រាជធានីភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៩) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ៣ ៣៩៨ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ៤២ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍។ គួរបញ្ជាក់ថាការបើកប្រាក់ឧបត្ថម្ភនេះធ្វើឡើង បន្ទាប់ពីរោងចក្រ សហគ្រាសទាំងនេះត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាលនាកន្លងមក៕ដោយ៖ម៉ាដេប៉ូ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕