ថៃចាក់វ៉ាក់សាំងដូសទី១ ជាង២៧លាននាក់ហើយ
ក្រសួងសុខាភិបាលនៃប្រទេសថៃបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៣ កញ្ញា ប្រជាពលរដ្ឋរបស់ខ្លួនដែលបានចាក់វ៉ាក់សាំង ដូសទី១ មាន២៧,៣០៣,៧០០នាក់ ដែលស្មើនឹង ៣៧.៩ភាគរយនៃគោលដៅដែលត្រូវចាក់។
ក្រសួងបន្តថា សម្រាប់អ្នកចាក់បានដូសទី២ គឺបាន១២,៣៥៧,៥៨១នាក់ ស្មើនឹង ១៧.២ភាគរយនៃគោលដៅ។
ប្រទេសថៃគ្រោងនឹងបើកទ្វារសម្រាប់ជនបរទេសពេញលេញវិញ ខណៈ៧០ភាគរយនៃចំនួនប្រជាជនសរុបបានទទួលការចាក់យ៉ាងតិច ១ដូស បង្កើតភាពសុំាក្នុងសហគមន៍៕ ប្រភពពីបាងកកប៉ុស្តិ៍
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ