កាកបាទក្រហមកម្ពុជា សូមគោរពជូនពរ និងអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «មេដាយមាសសន្ដិភាពពិភពលោក»

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា សូមគោរពជូនពរ និងអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «មេដាយមាសសន្ដិភាពពិភពលោក» ក្នុងមហាសន្និបាតនៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទ «សន្ដិភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» …!!

សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ផ្ញេីសារលិខិតគោរពជូនពរ និងចូលរួមអបអរសាទរដោយក្ដីមោទកភាពជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្ដមបំផុត ដែលសម្តេច ទទួលបាន «មេដាយមាសសន្ដិភាពពិភពលោក» ក្នុងមហាសន្និបាតនៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទ «សន្ដិភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

សារលិខិតនោះមានខ្លឹមសារថា «មេដាយមាសសន្ដិភាពពិភពលោក ដែល សម្តេចតេជោ ទទួលបាននេះ គឺជាសក្ខីភាពយ៉ាងប្រត្យក្ស ទទួលស្គាល់នូវការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត មានភាពចាស់ទុំផ្នែកនយោបាយការទូត និងនយោបាយការបរទេស ជាពិសេស នយោបាយ ឈ្នះ-ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍគ្រប់វិស័យ ប្រជាជនមានជីវភាពល្អប្រសើរជាលំដាប់ នាំឱ្យព្រះរាជាណាចក្រកម្ពុជាមានការទទួលស្គាល់ពីអន្តរជាតិ និងល្បីរន្ទឺពេញសាកលលោក។

ក្នុងឱកាសដ៏មហាប្រសើរឧត្តុង្គឧត្តមនេះ ខ្ញុំបាទ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតា ថែរក្សា ទឹកដីព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរជ័យជូន សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរអាយុយឺនយូរ និងសម្រេចបានជោគជ័យត្រចះត្រចង់ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាសម្បូរសប្បាយ រុងរឿងតរៀងទៅ ៕ ដោយ / គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner