សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតអរ ព្រះគុណព្រះវររាជមាតាជាតិខ្មែរ ចំពោះ ព្រះរាជសារអបអរសាទរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីក រាយជាអនេកប្បការដោយបានទទួលព្រះរាជសារហ្លួងម៉ែជាអង្គម្ចាស់ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះ រាជទាននូវការអបអរសាទរព្រមទាំងប្រសិទ្ធិពរបវរមហាប្រសើរ ជូនសម្តេច និងភរិយា រួមទាំងក្រុមគ្រួសារ ក្នុងឱកាសដ៏ថ្លៃថ្លាដែលសម្តេច មានមហាកិត្តិយសឧត្តុង្គឧត្តមទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី «សន្តិភាពនៅ តំបន់អាស៊ីប៉ាស៊ីហ្វិក» ក្នុងនាមជាសហប្រធានសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១។

ក្នុងលិខិតថ្វាយព្រះមហាក្សត្រខ្មែរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយថា «សូមព្រះបរមរាជានុញ្ញាតដ៏ ខ្ពង់ខ្ពស់បំផុត សម្តែងថ្វាយយ៉ាងឧឡារិកចំពោះ ជោគជ័យជាវិជ្ជមាន ដែលទូលព្រះបង្គំជាខ្ញុំបានទទួលនាឱកាសនេះ គឺជាកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ហើយក៏ជាជោគជ័យនៃប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសតេជះសម្ភារឬទ្ធីបារមី នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះករុណា អង្គព្រះមហាក្សត្រ ដែលព្រះអង្គ តែងប្រទាននូវការគាំទ្រជាអតិបរមារៀងរហូតមក»

ក្នុងសារលិខិតនេះសម្តេចតេជោ សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរ សូមអង្គសម្តេចម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង ស្ដេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលបានមេដាយសន្តិភាពពិភពលោក (World Summit Peace) ក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១ ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧។ ការទទួលបានមេដាយនេះ អមជាមួយទឹកប្រាក់ ១លានដុល្លារផងដែរ។ ទឹកប្រាក់ ១លានដុល្លារនេះ ត្រូវបានសម្តេចតេជោ បរិច្ចាគសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា។

តាមរយៈការទទួលបានមេដាយនេះ បានបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយដែលត្រូវបានពិភពលោកមើលឃើញថា ជាមេដឹកនាំដែលបានខិតខំ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពសម្រាប់កម្ពុជា តំបន់ និងលើពិភពលោក៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner