ផែនការធ្វើលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងសម្រាប់ចូលក្នុងក្លឹបរាត្រី និងព្រឹត្តិការណ៍ធំៗ នៅអង់គ្លេសដែលត្រូវរំពឹងថានឹងចូលជាធរមាននៅចុងខែកញ្ញានេះ

អត្ថបទដោយ៖
AMS OneMinute

រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស Sajid Javid និយាយថា៖ “ផែនការធ្វើលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងសម្រាប់ចូលក្នុងក្លឹបរាត្រី និងព្រឹត្តិការណ៍ធំៗ នៅអង់គ្លេសដែលត្រូវរំពឹងថានឹងចូលជាធរមាននៅចុងខែកញ្ញានេះ នឹងមិនបន្តទៅមុនទៀតទេ”។

ពីមុនអង់គ្លេសគ្រោងឱ្យពលរដ្ឋបង្ហាញភស្តុតាងថាខ្លួនបានទទួលវ៉ាក់សាំងពេញលេញ, អវិជ្ជមានកូវីដ១៩ ឬបញ្ចប់ការធ្វើចត្តាឡីស័ក ដើម្បីអាចចូលក្លឹបរាត្រី ឬព្រឹត្តិការណ៍ដែលមានមនុស្សចូលរួមច្រើនកុះករ។

សមាគមដែលធ្វើការពាក់ព័ន្ធព្រមានថា តម្រូវការភស្តុតាងខាងលើអាចធ្វើឱ្យវិស័យនេះធ្លាក់ចុះ និងប្រឈមការរើសអើង ដូច្នេះត្រូវបានអំពាវនាវឱ្យលុបចោល។

ប្រភព៖ BBC

ads banner