ខេត្តពោធិ៍សាត់ប្រកាសបើកដំណើរការសាលារៀនថ្ងៃទី១៥កញ្ញា (Video Inside)

ខេត្តពោធិ៍សាត់បានប្រកាសបើកដំណើរការសាកល្បងឱ្យសិស្សបានចូលរៀនឡើងវិញហើយចាប់ពីថ្ងៃ១៥ ខែកញ្ញាខាងមុខនេះ។ ការថ្លែងបញ្ជាក់នេះគឺបានធ្វើឡើងដោយអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិននៅ ថ្ងៃទី១៣កញ្ញានេះក្នុងកិច្ចប្រជុំពិភាក្សាមួយនៅក្នុងខេត្ត។ ដំណើរការសាកល្បងឱ្យសិស្សចូលរៀនឡើងវិញ ចាប់ ពីថ្ងៃទី១៥កញ្ញានោះ រួមមានពីកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២។

លោកអភិបាលខេត្តពោធិ៍សាត់ បានអំពាវគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការអនុវត្តវិធានការ «៣កុំ ៣ការពារ» របស់ក្រសួងសុខាភិបាល។ លោក អភិបាលខេត្តនៅបានបញ្ជាក់ទៀតថា ចំពោះលោកគ្រូ អ្នកគ្រូ ដែលអាចចូលបង្រៀនបាន ទាល់តែបានទទួល ការចាក់វ៉ាក់សាំងទាំងពីរដូសរួចរាល់ផងដែរ ទើបអនុញ្ញាតឱ្យចូលបង្រៀន។

លោកអភិបាលខេត្ត ថ្លែងថា ប្រសិន បើលោកគ្រូ អ្នកគ្រូ ដែលមិនបានចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឱ្យចូលបង្រៀននោះទេ ប្រសិនបើមិនមានការ បញ្ជាក់ហេតុផលច្បាស់លាស់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner