៧ខែដើមឆ្នាំ ភ្ញៀវបរទេសតាមជើងយន្តហោះ មានជាង៥ម៉ឺននាក់ (Video Inside)

តួលេខនៃចំនួនភ្ញៀវអន្តរជាតិដែលបានចូលកម្ពុជា តាមផ្លូវអាកាសក្នុងរយៈពេល៧ខែដើមឆ្នាំនេះ មានតែជាង ៥ម៉ឺននាក់ប៉ុណ្ណោះ ដែលតួលេខនេះ បានធ្លាក់ចុះ៩២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងមក។

ភ្ញៀវទេសចរណ៍បរទេសដែលធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជាតាមជើងយន្តហោះ តែងឆ្លងកាត់ព្រលាន យន្តហោះអន្តរជាតិចំនួន៣ គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញ, ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍កម្ពុជា រយៈពេល៧ខែ ដើមឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិទាំង៣ដែលទទួលភ្ញៀវទេសចរអន្ដរជាតិរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានភ្ញៀវ៤ម៉ឺន៣ពាន់៩០៩នាក់ ធ្លាក់ចុះ ៨៨.៧% , អាកាសយានដ្ឋានអន្តរ ជាតិសៀមរាប មានចំនួន៤នាក់ ធ្លាក់ចុះ១០០% និងអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ មានភ្ញឿវ៧ពាន់៨១៦នាក់ ដែលធ្លាក់៨៧.៥%។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner